ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តទំនើបចង្កូតស្តាំមួយគ្រឿង ម៉ាកALPHARD ពាក់ផ្លាកលេខបន្លំ ខេមរភូមិន្ទ ត្រូវមន្ត្រីគយចលត័ចាប់

75

ខេត្តព្រះសីហនុ៖ រថយន្តទំនើបចង្កូតស្តាំមួយគ្រឿង ម៉ាកALPHARD ផលិតឆ្នាំ2016 ពាក់ផ្លាកលេខបន្លំ (ខេមរភូមិន្ទ02- 2.9879)ដែលគ្មាការទទួលស្គាល់ពីក្រសួងការពារជាតិ ត្រូវបានមន្ត្រីគយចលត័តំបន់៣ ផ្លូវជាតិលេខ4 នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុព្រមទាំងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ ឃាត់ចាប់នៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី9ឧសភា2019 រួចនាំយកមករក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ មន្ត្រីគយចលត័ដែលចុះចាប់ផ្ទាល់ថ្លែងថា រថយន្តថ្មីប្រភេទចង្កូតស្តាំនេះ នៅកម្ពុជាច្បាប់ហាមឃាត់មិនអោយមានការនាំចូលឡើយ និងថាករណីនេះសមត្ថកិច្ចនឹងរឹបអូសយកជាសម្បត្តិរដ្ឋមិនមានការផាកពិនយ័ឬអោយម្ចាស់បង់ពន្ធនាំយកត្រឡប់ទៅវិញជាដាច់ខាត។
សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ ចាប់ពីចុងឆ្នាំ2018 រហូតមកត្រឹមដើមខែឧសភាឆ្នាំ2019នេះ មានរថយន្តថ្មី ទំនើបទាំងចង្កូតឆ្វេងនិងចង្កូតស្តាំជិត50គ្រឿងហើយជារថយន្តគេចពន្ធនិងនាំចូលខុសច្បាប់ ត្រូវបានសមត្ថកិច្ចគយសាខាខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ឃាត់ចាប់ជាបន្តបន្ទាប់ ដែលតាមមន្ត្រីគយអះអាងថា ប្រភេទរថយន្តចង្កូតឆ្វេងគឺតម្រូវអោយម្ចាស់បង់ប្រាក់ពិនយ័ផងនិងបង់ពន្ធតាមច្បាប់ផង មុននឹងអោយនាំយកត្រឡប់ទៅវិញ ដោយឡែករថយន្តចង្កូតស្តាំគឺរឹបអូសយកជាសម្បត្តិរដ្ឋ និងថាសកម្មភាពនេះធ្វើឡើងតាមការណែនាំពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដោយមិនត្រឹមតែជាការប្រមូលប្រាក់ពន្ធទេ ប៉ុន្តែជាយុទ្ធនាការឈានទៅទៅរកការជំរុញអោយមានការគោរពច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង