ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីសល្បាតឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំនោម៣នាក់ធ្វេីសកម្មភាពឆក់

85

ភ្នំពេញកម្លាំងនគរបាលដេញតាមពួនស្ទាក់រហូតឃាត់បានជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួក៣នាក់និងម៉ូតូ២គ្រឿងធ្វេីសកម្មភាពឆក់ហេតុការនេះបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង០០និង៣០នាទីកណ្ដាលអាធ្រាត្រថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩នៅចំណុចផ្លូវ៣០២កែងផ្លះវ៥១ស្ថិតនៅភូមិ៦សង្កាត់បេងកេងកងទី១ខណ្ឌចំការមន

     ជនសង្ស័យឈ្មោះថានសុវណ្ណារ៉ាភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅផ្ទះជួលគ្មានលេខសង្កាត់ទួលសង្កែទី២ខណ្ឌប្ញស្សីកែវមានស្រុកកំណេីតនៅស្រុកបារាយណ៍ខេត្តកំពង់ធំអ្នកបេីកម៉ូតូឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១GZ-៧១២២ជាអ្នកបេីកម៉ូតូឈ្មោះនីភេទប្រុសអាយុ១៨ឆ្នាំនិងជាម្ចាស់ម៉ូតូផងដែរហេីយជនដៃដល់ជិះម៉ូតូឈ្មោះអាលុច្សអាយុ១៨ឆ្នាំជិះម៉ូតូឌ្រីមសង់ខ្មៅ(ជាអ្នកធ្វេីសកម្មភាពឆក់)

សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌបានអោយដឹងថាមុនកើតហេតុកម្លាំងព្រហ្មទណ្ឌខណ្ឌសហកាជាមួយកម្លាំងប៉ុស្តិបានល្បាតក្នុងមូលដ្ឋានលុះដល់ចំណុចកើតហេតុក៏ប្រទះឃើញមុខសញ្ញាឆក់ក៏បានប្រដេញតាមរហូតដល់ផ្លូវ៣១០កែងព្រះមុនីវង្សសង្កាត់បឹងកេងកងទី១ខណ្ឌចំការមនដោយសារនុខសញ្ញាសង្ស័យជិះបុករថយន្តទើបដួលហើយសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់និង២នាក់រត់រួច

ក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខGZ៧១២២។បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចយេីងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីស្រាវជ្រាវរកបក្សពួកជនសង្ស័យដែលនៅសេសសល់បន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង