ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីយឹម ឆៃលីន ឯកអគ្គរាជទូតសុច្ឆន្ទៈកម្ពុជា ដើរលើកម្រាលព្រំក្រហម នៅមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំង ដំបូងគេ

416

Cannes Film Festival 2019: The Most Glamorous Looks នេះជាកម្រងរូបថតតារាភាពយន្តលើពិភពលោក ចូលរួមដើរលើកម្រាលព្រំក្រហមនៅមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំង។ រូបដំបូងគឺលោកស្រីយឹម ឆៃលីន ឯកអគ្គរាជទូតសុច្ឆន្ទៈ។

លោកស្រីយឹមឆៃលីន ឧត្តមភរិយារបស់លោក ហ៊ុន ម៉ានី ស្រ្តីខ្មែរដំបូងបង្អស់ដែលត្រូវបានអញ្ជេីញចូលរួមមហោស្របពិភពលោកនៅទីក្រុងកានឆ្នាំ២០១៩ ដែលប្រជុំទៅដោយ តារាភាពយន្ត តារាបង្ហាញម៉ូត តារាចម្រៀងនិងបុគ្គលដ៍ល្បីល្បាញលំដាប់ពិភពលោក ។

អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានឲ្យដឹងថា «លោកជំទាវ យឹម ឆៃលីន ឧត្តមភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី ស្រ្តីខ្មែរដំបូងបង្អស់ ដែលត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីមហោស្របពិភពលោកនៅទីក្រុងកាន ឆ្នាំ២០១៩ ដែលប្រជុំទៅដោយ តារាភាពយន្ត តារាបង្ហាញម៉ូត តារាចម្រៀង និងបុគ្គលដ៍ល្បីល្បាញលំដាប់ពិភពលោក។ ប្អូនពិតជាមានមោទនភាពចំពោះលោកជំទាវណាស់»។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តថា «លោកជំទាវ យឹម ឆៃលីន មានទំនាក់ទំនងល្អជាមួយក្រុមការងារ Hollywood ដែលបានចុះមកជួយរឿងការងារមនុស្សធម៌ ទាក់ទងនឹងរឿងកុមារៗ ដែលរងគ្រោះដោយការរំលោភបំពាន ដែលជារឿយៗលោកជំទាវ តែងតែជួយដល់ក្មេងស្រីទាំងនោះ ហើយលោកជំទាវតែងជួយដល់កុមារគថ្លង់ជាច្រើន ដូច្នេះលោកជំទាវត្រូវបានក្រុមហ៊ុន Hollywood នោះ អញ្ជើញលោកជំទាវចូលរួមជាកិត្តិយស ក្នុងកម្មវិធីមហោស្រពនៅទីក្រុងកាននាប្រទេសបារាំង»។

គួរជម្រាប់ថា មកទល់នឹងពេលនេះ ដំណឹងនៃការចូលរួម ក៏ដូចជាការបង្ហាញសម្រស់របស់លោកស្រីយឹម ឆៃលីន ដែលជាកូនរបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ។ លោកស្រី គឺជាកូនប្រសារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ។លើសពីនេះ ងាកមករូបសម្រស់ និងសមត្ថភាពរបស់លោកស្រី យឹម ឆៃលីន វិញ គឺមិនចាញ់តារាហ៊ូលីវ៉ូតនោះទេ ទាំងនេះអាចបញ្ជាក់ថា ស្ត្រីខ្មែរពិតជាមានសមត្ថភាព និងទេពកោសល្យមិនចាញ់នារីបរទេសនោះទេ៕

អត្ថបទដែលជាប់ទាក់ទង