ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិកចំនួន៣.៣៩០នាក់ចូលរួមប្រកួតកីឡា សិស្សថ្នាក់ជាតិលើកទី១

101

ភ្នំពេញ៖ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១(1st National School Games)នឹងធ្វើពិធីបើកការប្រកួត
ជាផ្លូវការនៅថ្ងៃទី១១ និងបិទនៅល្ងាចថ្ងៃទី១៨មិថុនា ។
កន្លងមកការប្រកួតកីឡាសិស្សបែបនេះគឺធ្វើតែ៤ប្រភេទកីឡាប៉ុណ្ណោះគឺបាល់ទាត់ បាល់ទះ បាល់បោះ និង ប្រ
ភេទកីឡាអត្តពលកម្ម ។ តែសម្រាប់ឆ្នាំ២០១៩នេះ និងឆ្នាំបន្តបន្ទាប់ទៀតគឺការប្រកួតធ្វើឡើងជាពហុប្រភេទកីឡា និង
ធ្វើតាមរូបភាពជាហ្គេមតែម្ដង ។
សម្រាប់ឆ្នាំ២០១៩ដែលជាឆ្នាំដំបូងនេះត្រូវបានដាក់កីឡាចំនួន១១ប្រភេទឲ្យប្រកួតដែលរួមមានចំនួន៩៥វិញ្ញា
សា ។ លោកឈុន ចាន់ធូអគ្គនាយករងកីឡាបានឲ្យដឹងថាការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១នេះទាំងកីឡាករ-
កីឡាការិនី គ្រូបង្វឹក និងនាយបេសកកម្មមានចំនួនសរុប៣.៤៤៥នាក់ ក្នុងនោះ៣.៣៩០នាក់ជាកីឡាករ-កីឡាការិនី។
កីឡាទាំង១១ ប្រភេទនោះរួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡា អត្តពលកម្ម កីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT និងកីឡាតេក្វាន់ដូITF។
ក្នុងអម្លុងពេលប្រកួតនេះក្រសួងអប់រំយុវជន និង កីឡាបានជួលសណ្ឋាគារ និង ផ្ទះសំណាក់ចំនួន៨២៥បន្ទប់
សម្រាប់ការស្នាក់នៅរបស់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ត្រីដែលជានាយបេសកកម្មមកពីទាំង២៥រាជធានី ខេត្ត
ហើយសម្រាប់មួយខេត្ត និងមួយរាជធានីបានទទួលរថយន្ចចំណុះ២៥កៅអីមួយគ្រឿងសម្រាប់សម្រាប់ដឹកកីឡាករ-
កីឡាការិនីទៅប្រកួត និង ត្រឡប់មកវិញ ។
លោកព្រំ ប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡាមានប្រសាសន៍ថាក្នុងអម្លុងនៃពេលប្រកួតនេះប្រសិន
បើមានការតវ៉ាហើយដោះស្រាយដោយមន្ត្រីបច្ចេកទេសមិនបាននោះការសម្រេចរបស់ប្រធានគណៈកម្មការរៀបចំ
ការប្រកួតគឺជាការសម្រេចចុងក្រោយនិងបិទផ្លូវតវ៉ា ។លោកបន្តថាកីឡាករ-កីឡាការិនីដែលអាចចូលរួមប្រកួតបាន
ត្រូវតែមានអាយុក្រោម១៨ឆ្នាំបើលើសពី១៨ឆ្នាំមានន័យថាពួកគេកំពុងតែសិក្សានៅឧត្តមសិក្សាហើយ ។
ការប្រកួតនេះមានមេដាយសរុបចំនួន៦៧៩គ្រឿងដែលក្នុងនោះមេដាយមាស២១៩គ្រឿង មេដាយប្រាក់២១៩
គ្រឿង និងមេដាយសំរិទ្ធចំនួន២៤១គ្រឿង ។ សូមបញ្ជាក់ថាមេដាយសំរិទ្ធមានចំនួនលើសមេដាយមាស និងប្រាក់
ដោយសារតែប្រភេទកីឡាខ្លះតម្រូវឲ្យមានមេដាយសំរិទ្ធស្ទួន ។

អត្ថបទដែលជាប់ទាក់ទង