ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តត្បូងឃ្មុំនៅតែបន្តនាំជ្រូកពីវៀតណាម តែ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ច្រានចោលព័ត៌មាននេះ

48


ភ្នំពេញ៖ មានសេចក្តីរាយការណ៍ថា ខេត្តត្បូងឃ្មុំ នៅតែបន្តនាំជ្រូកចូលពីប្រទេសវៀតណាម។ ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយបានផ្សាយថា ទោះបីជាមានវិធានការតឹងរឹងពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងការទប់ស្កាត់មិនឲ្យនាំចូលជ្រូកពីវៀតណាមក៏ដោយ ប៉ុន្តែខេត្តត្បូងឃ្មុំជ្រូកនៅតែបន្តនាំចូលដដែល។

ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ទាត់ចោលព័ត៌មាននោះ ដោយអះអាងថា សេចក្តីរាយការណ៍ខាងលើខុសពីការពិតទាំងស្រុង។

ប្រតិកម្មរបស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍មួយ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩កន្លងមក ដោយចោទប្រកាន់ថា ទោះបីជាមានវិធានការ តឹងរឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការទប់ស្កាត់ ជ្រូកនាំចូលពីវៀតណាមក៏ដោយ ប៉ុន្តែខេត្តត្បូងឃ្មុំ នៅតែបន្តនាំចូលដដែល។

មន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ចំពោះមុខនេះវិធានការទប់ស្កាត់ការរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅតែជាវិធានការក្តៅក្រោមការពិនិត្យតាមដាន ណែនាំតម្រង់ទិសជាប្រចាំពីថ្នាក់ដឹកនាំខេត្ត ហើយមន្ទីរកសិកម្មដែលមានការិយាល័យប្រតិកម្មនិងបសុព្យាបាលជាសេនាធិការ និងបន្ទាប់រងប្រែអស់ពីលទ្ធភាព ដោយសហការជាមួយ អង្គភាពពាក់ព័ន្ធ ក្នុងការទប់ស្កាត់ ការបង្ក្រាបបទល្មើសចលនាសត្វ ឱ្យបានជាអតិបរមា ជៀសវាងការឆ្លងរាលដាល ជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ទោះយ៉ាងណា ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា សេចកក្តីរាយការណ៍ ដែលថាមានចលនាជ្រូក មកពីប្រទេសវៀតណាម ចូលក្នុងប្រទេសកម្ពុជា តាមច្រកព្រំដែនខេត្តត្បូងឃ្មុំនោះ គឺមិនបានឆ្លុះបញ្ចាំង ពីការខិតប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទង បានបង្ខូចកិត្តិយស ថ្នាក់ដឹកនាំខេត្តយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង