ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី២ខ្សែ ចងដៃពលរដ្ឋសង្កាត់ស្ពានថ្ម ប្រើប្រាស់មុនបុណ្យភ្ជុំបិណ្ឌខាងមុខ

149

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ២ខ្សែ ក្រាលសរសៃដែក សរុប ប្រវែង ៤០៥ម៉ែត្រ ក្នុងនោះ ១ខ្សែ ប្រវែង ៣៤០ម៉ែត្រ និងទទឹង ប្រវែង៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងផ្លូវបេតុង ១ខ្សែ ទៀត ប្រវែង ៦៥ម៉ែត្រ ក្រាលសរសៃដែក កម្រាស់ ០,១៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

ពិធីបើកការដ្ឋានស្ថាបនា កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ភូមិ ជាច្រើនរូបផងដែរ ។

នាឱកាសនោះ លោកអភិបាលខណ្ឌបានលើកឡើងថា៖ ថ្ងៃនេះរដ្ឋបាលខណ្ឌបានមើលឃើញការលំបាលរបស់ពលរដ្ឋ សង្កាត់ស្ពានថ្មក្នុងការធ្វើដំណើរ ទើបប្រែក្លាយផ្លូវដី២ខ្សែទៅជាផ្លូវបេតុងក្រាលសរសៃដែក សរុប ប្រវែង ៤០៥ម៉ែត្រ ក្នុងនោះ ១ខ្សែ ប្រវែង ៣៤០ម៉ែត្រ និ ងទទឹង ប្រវែង៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងផ្លូវបេតុង ១ខ្សែ ទៀត ប្រវែង ៦៥ម៉ែត្រ ក្រាលសរសៃដែក កម្រាស់ ០,១៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានបើកការដ្ឋានស្ថាបនា នាពេលនេះ នឹងជួយសម្រួលនូវរាល់ការលំបាករ​បស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផងដែរ ។

លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព។

គួរបញ្ជាក់ថា៖នៅក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូល ក្រោមកាតដឹកនាំរបស់លោកនុត ពុធដារ៉ា ក្នុងភូមិសាស្ត្រខណ្ឌភាគច្រើន គឹជាផ្លូវបេតុង ដែលអាជ្ញាធរខិតខំស្ថាបនា សម្រាប់បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ ។ ទន្ទឹមនិងនេះ ពលរដ្ឋរស់ នៅក្នុងខណ្ឌដង្កោ ក៍មានជីវភាពល្អប្រសើរផងដែរ ទាំងនេះក៍ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតឱកាសនោះលោកអភិបាលក៍បានសំណូមពរ ប្រជាពលរដ្ឋ ទាំងអស់ សូមទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ជាមួយគ្នានោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូនរស់នៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋ ក៍បាថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរ​ដល់ការលំបាក​របស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ សម្រាប់​អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរ​សប្បាយ តទៅមុខ​ទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង