ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំឡី​ ស្រុកកំពង់រោទិ៍​ ឃាតខ្លួន​ជនសង្ស័យ ២​ នាក់​ លួចវះគោយកសាច់ធ្វេីម្ហូប​

76

ស្វាយរៀង៖​ យប់ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៩ ម៉ោង១៨,០០ នាទី​នៅចំណុចខាងលិចទួលព្រៃពោន ចម្ងាយ​ ៥០០ម៉ែត្រ ស្ថិតក្នុងភូមិសំឡីខាងត្បូង ឃុំសំឡី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី​ ស្រុកកំពង់រោទិ៍​ បានចេញល្បាត​ក្នុងភូមិសាស្ត្ររបស់ខ្លួន​ពេលយប់ ក៏បានប្រទះឃេីញជនសង្ស័យចំនួន​ ២​ នាក់​ កំពុងធ្វេីសកម្មភាពប្រលះគោ​ ឈ្មោល​ ១​ ក្បាល​ ពណ៌ត្នោត ដែលរុំជាប់នឹង ដេីមអាកាស្យា លើភ្លឺប្រឡាយ ។
​ ជនសង្ស័យទី​ ១​ ឈ្មោះ ញឹម ចន្នា ភេទប្រុស​ អាយុ៣៩ឆ្នាំ មុខរបរធ្វេីស្រែ​ មានទីលំនៅភូមិ ឃុំ(ខាងលើ) ទី២​ ឈ្មោះអឿន ឈើកា ភេទប្រុស​ ​អាយុ ២៥ឆ្នាំ មុខរបរកម្មរ​ មានទីលំនៅ ភូមិសំឡីខាងជើង ឃុំសំឡី ជា( កូនប្រសារ)។
​ សមត្ថកិច្ចបានសួរចំលេីយជនសង្ស័យទាំងពីរនាក់​ ពួកគេបានឆ្លេីយ​សារភាពថាខ្លួនពិតជាបានលួចវះគោរបស់ប្រជាពលរដ្ឋពិតមែន។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងនគរបាល​យេីងបំពេញសំនុំរឿង​ បញ្ជួនទៅតុលាការចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង