ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូបញ្រ្ចាសទិស រំលោភផ្លូវអាទិភាព បង្កជាគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យស្លាប់១នាក់ របួសធ្ងន់២នាក់

141

នគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា មាន ករណីគ្រោះថ្នាក់ចរាចរម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់ មនុស្សប្រុស១នាក់ និងរងរបួសធ្ងន់ចំនួន២នាក់ នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០០ និង ០៥ នាទី នៅចំណុចខាងមុខយានដ្ឋាន យីហោ សុរាយុធ អូតូ រីភែ លើផ្លូវជាតិ លេខ២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

គ្រោះថ្នាក់នេះ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកHONDA DREAM125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1X-5989 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់)
អ្នកបើកបរឈ្មោះ ឈួន ឈឿន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
(ស្លាប់នៅនឹងកន្លែងកើតហេតុ សាកសពត្រូវបានប្រគល់ទៅបងប្អូន ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី) បើកបរក្នុងទិសដៅពីត្បូងទៅជើង ក៏បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក
HONDA DREAM125 ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DM-0961(មិនពាក់មួកសុវត្ថិភាពនិងគ្មានកញ្ចក់) អ្នកបើកបរឈ្មោះ ស៊ាន តុលា ភេទប្រុស អាយុ២៩ឆ្នាំ នៅផ្ទះជួលភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។មានទីលំនៅអចិន្ត្រៃយ៍ភូមិព្រៃគយ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (រងរបួសធ្ងន់ត្រូវបានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ) និងមានអ្នករួមដំណើរជាមួយម្នាក់ ឈ្មោះ ឆើត ស្រីណែត ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិព្រែកសំរោង៣សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (រងរបួសធ្ងន់ ត្រូវបានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ) បើកបរក្នុងទិសដៅពីជើងមកត្បូង។ ខូតខាត ម៉ូតូស្រាលចំនួន១គ្រឿង
និងខូចខាតម៉ូតូធ្ងន់១គ្រឿង។ ចំពោះមធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី។ មូលហេតុមកពី អ្នកបើកបរម៉ូតូHONDA DREAM125 ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កណ្តាល1X-5989 បើកបរមិនគោរពផ្លាកសញ្ញា។

អត្ថបទដែលជាប់ទាក់ទង