ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ប្រកាសឲ្យក្រុមប្រឹក្សា ទៅប្រកាសទ្រព្យសម្បត្តិមុនចូល និងមុនចេញពីតំណែង

82

ក្រសួងមហាផ្ទៃ បានប្រកាសប្រាប់ទៅក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង រាជធានី ខេត្តទាំងអស់ ត្រូវប្រកាសទ្រព្យយ៉ាងយូរ៣០ថ្ងៃ បន្ទាប់ពីប្រកាសចូលកាន់តំណែង និងចេញពីតំណែង។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមិថុនា ផ្ញើទៅអភិបាល នៃគណៈអភិបាលរាជធានីខេត្ត ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌអាណត្តិទី៣មានចំនួន៤ ១១៤រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្តមានចំនួន៥៥៩រូប និងក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌមានចំនួន៣ ៥៥៥រូប បានជាប់ឆ្នោតអាណត្តិទី៣ ដែលត្រូវប្រកាសឲ្យចូល កាន់តំណែងតាំងពាក់កណ្តាលខែមិថុនានេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងមហាផ្ទៃបញ្ជាក់ថា អ្នកដែលជាប់ឆ្នោតថ្មីហើយ មិនធ្លាប់ស្ថិតក្នុងតំណែង ដែលមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុលពីមុនមក គឺត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល យ៉ាងយូរបំផុត៣០ថ្ងៃ ក្រោយប្រកាសចូលកាន់តំណែង។ ចំណែក​អ្នកជាប់ឆ្នោត ជាសមាសភាពចាស់ដដែល មិនត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ។

ក្រសួងមហាផ្ទៃឲ្យដឹងទៀតថា ចំពោះសមាជិកក្រុមប្រឹក្សា ដែលលាលែងពីតំណែង ឬមិនបានជាប់ឆ្នោតហើយ មិនស្ថិតក្នុងមុខតំណែង ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវប្រកាសទ្រព្យ និងបំណុលរបស់ខ្លួនចុងក្រោយយ៉ាងយូរ ៣០ថ្ងៃក្រោយប្រកាសបញ្ចប់តំណែង។

ក្រសួងមហាផ្ទៃបញ្ជាក់ថា ការរំលឹក​ទៅក្រុមប្រឹក្សារាជធានី ខេត្តឲ្យប្រកាសទ្រព្យសម្បត្តិ គឺដើម្បីអនុវត្តទៅតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

    នៅថ្ងៃទីអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ ក្រសួង មហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណតិ្តទី៣ សរុបចំនួន ៤១១៤ រូបក្នុងនោះក្រុមប្រឹក្សារាជធានី-ខេត្តមានចំនួន ៥៥៩រូប និងក្រុមប្រឹក្សាក្រុង-ស្រុកខណ្ឌមានចំនួន ២៥៥០រូប ដែលបានប្រកាសចូលកាន់តំណែងកន្លងមកទៅថ្មីនេះ ដោយអនុលោម តាមច្បាប់ស្ដីពីអំពើពុករលួយ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ត្រូវមកប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ស្របតាមគោលការណ៍៣ចំនុច ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖

អត្ថបទដែលជាប់ទាក់ទង