ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំកិច្ចពិភាក្សាតុមូលមួយ ស្តីពី តើមានអ្វីដែលនឹងកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ?

93

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទីពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក .ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅសាលនាងនួន រាជបណ្ឌិត្យសភាកម្ពុជាកំពុងរៀបចំកិច្ចពិភាក្សាតុមូលមួយ ស្តីពី«តើមានអ្វីដែលនឹងកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ?»

ក្នុងកិច្ចពីភាក្សានោះ មានវាគ្មិនចំនួន៣រូបអញ្ជើញចូលរួម មាន លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាជាអ្នកសម្របសម្រួល។ ក្រៅពីនោះ ក៏មានការចូលរួមពីសំណាក់ព្រះសង្ឃ ភ្ញៀវកិត្តិយស ក្រុមនិស្សិតដែលអញ្ជើញពីស្ថាប័នផ្សេងនិងសាកលវិទ្យាល័យជាច្រើន ហើយក៏មានសាធារណៈជនជាច្រើនផងដែរ សរុបជាង២០០នាក់៕

អត្ថបទដែលជាប់ទាក់ទង