ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយបាក់អគារ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ប្រកាសចាត់វិធានការម្ចាស់សំណង់ បើរកឃើញភាពមិនប្រក្រតី

60

 
ព្រះសីហនុ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅកិច្ចប្រជុំស្តីពីបញ្ហាសំណង់នៅខេត្តព្រះសីហនុ លោក ជា សុផារ៉ា ឧនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឲ្យ ម្ចាស់សំណង់ទាំងអស់ឲ្យត្រៀមឯកសារទាក់ទិននឹងសំណង់ ហើយគណៈកម្មការ៨នឹងរួមគ្នា ត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃសំណង់ទាំងអស់ ដែលកំពុងសាងសង់ក្នុងក្រុងព្រះសីហនុ ហើយប្រសិនបើរកឃើញសំណង់ គ្មានច្បាប់អនុញ្ញាត នឹងចាត់វីធានការតាមផ្លូវតុលាការ ហើយហាមកុំឲ្យមានទម្លាប់ពេលគណៈកម្មការចុះទៅហុចស្រោមសំបុត្រនោះ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោយពីមានឧបទ្ទវហេតុបាក់រលំអគារកំពស់៧ជាន់ នៅកណ្តាលក្រុងព្រះសីហនុ បណ្តាលឲ្យមានមនុស្សស្លាប់២៨នាក់ និងរបួសចំនួន២៦នាក់ ដោយមានការចូលរួមពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសំណង់ នៅខេត្តព្រះសីហនុផងដែរ៕

អត្ថបទដែលជាប់ទាក់ទង