ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ជនសង្ស័យម្នាក់ ដកហូតបាន ថ្នាំញៀន២៩កញ្ចប់

112

ភ្នំពេញ ៖ កម្លាំងល្បាតនៃនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មនឹងការចែកចាយគ្រឿងញៀន នៅចំណុចសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក ម៉េង វិមានដារា អធិការខណ្ឌមានជ័យ បានប្រាប់ថា កាលវេលា​ម៉ោង​២០ម៉០០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំងនគរបាលប៉ុស្តិ៍​សង្កាត់ចាក់អង្រែលើបានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុច សំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១នាក់ ពីបទជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ សយ វិសាល ហៅឡឹប ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងដកហូតបានរួមមាន៖  ក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀន ២៩ កញ្ចប់ថង់តូច។

បច្ចុប្បន្ន​​ជន​សង្ស័យឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង