ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនអ្នកប្រព្រឹត្តិបានចំនួន០៧នាក់ព្រមទាំងសម្ភារៈភស្តុតាងក្នុងរឿងល្បែងស៊ីសង ក្រោយហាមឃាត់មិនស្តាប់

81

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ហាមច្រើនដងហើយនៅតែមិនព្រមស្តាប់នគរបាលស្រុកបវេលចុះទៅឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងក្នុងមូលដ្ឋានយកមកអប់រំធ្វេីកិច្ចសន្យាបញ្ឈប់។

កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ អនុវត្តជាប់ជាប្រចាំនូវមតិណែនាំរបស់លោកឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ទទួលដឹកនាំជំនាញសម្រាប់អធិការដ្ឋាននគរបាលស្រុកបវេ​ល កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបវេល ដែលមានលោកវរសេនីយ៍ទោ សុខ សារិន ជាអធិការនគរបាលស្រុក ដឹកនាំកម្លាំងក្នុងអង្គភាពចូលរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា​លខ្នាចរមាស បានចុះបង្រ្កាបឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង នៅចំណុច ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
​ ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនអ្នកប្រព្រឹត្តិបានចំនួន០៧នាក់ព្រមទាំងសម្ភារៈភស្តុតាងក្នុងរឿងល្បែងស៊ីសងមួយចំនួនផង ។ ក្រោយពេលនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វើការ​សាកសួរ ស្រាវជ្រាវរួចមក បានធ្វើកំណត់ហេតុអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សក​ម្មភាព​ល្បែងស៊ីសងបន្តទៀត និងបានអនុញ្ញាតឲ្យវិលទៅកាន់លំនៅដ្ឋានវិញ ។ សូមជម្រាបជូនថា ក្នុងរយៈពេលកន្លងទៅករណីល្បែងស៊ីសងតែងកើតមានដោយការលួចលាក់លែងនៅតាមមូលដ្ឋាន ហើយតាមអនុសាសន៍ណែនាំរបស់ឯក​ឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបងតែងតែដាស់តឿន និងដាក់វិធានការជាប់ជាប្រចាំដល់មន្រ្តីនគរបាលមូលដ្ឋានពិសេស​លោកអធិការនគរបាលក្រុង ស្រុក ដើម្បីធ្វើការអប់រំណែនាំដល់ប្រជពលរដ្ឋចំពោះករណីល្បែងស៊ីសងនេះឲ្យពួកគាត់បញ្ឈប់សកម្មភាពស្រប​តាមខ្លឹមសារស្តីពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប៉ុន្តែដោយការអប់រំណែនាំ ហាមឃាត់​មិនព្រមស្តាប់ទើបនគរបាលចុះឃាត់ខ្លួនយកមកអប់រំណែនាំធ្វេីកិច្ចសន្យាបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង