ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន បានថ្លែងប្តេជ្ញាក្នុងការបំពេញភារកិច្ច កសាងអភិវឌ្ឍន៍ ជូនប្រជាជន ក្នុងខេត្តព្រះសីហនុ កាន់តែល្អប្រសើរតបតាមការ ចង់បាន

121


ភ្នំពេញ៖លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ទើបតែងតាំងថ្មី បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានផ្ដល់ការទុកចិត្ត និងផ្ដល់ឱកាសឲ្យខ្ញុំបាទ បានដឹកនាំចាត់ចែងដោះស្រាយ បញ្ហាផ្សេងៗ ភារកិច្ចប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបន្តគ្រប់គ្រងរដ្ឋបាលដែនដីខេត្ត រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ អភិវឌ្ឍន៍ និងដោះស្រាយបញ្ហា ជូនប្រជាជន និងរាជរដ្ឋាភិបាល ព្រមទាំងបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងខេត្តទាំងមូល។

លោកគួច ចំរើន អភិបាើព្រះសីហនុ ថ្លែងក្នុងពិធីតែងតាំង កាលពីព្រឹកថ្ងៃទី 29 ខែកញ្ញានេះថា
ការផ្ដល់នូវឱកាសដ៏ថ្លៃថ្លានេះ គឺពិតជាធ្វើឲ្យរូបខ្ញុំចាំមិនភ្លេច នូវការទទួលបានកិត្តិយ សសម្រាប់ជីវិតការងារ ខ្ញុំបាទ ជាការផ្ដល់នូវលទ្ធភាព និងឱកាសដល់រូបខ្ញុំ ក្នុងការបំពេញភារកិច្ច រួមចំណែកបន្តកសាងអភិវឌ្ឍ ប្រទេសជាតិមាតុភូមិ ជូនប្រជាជនក្នុងខេត្តព្រះសីហនុ។ ដើម្បីជាសក្ខីភាព ឆ្លើយតបថានៅការផ្ដល់នូវការគាំទ្រ នូវជំនឿជឿជាក់ប្រកប ដោយទំនុកចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំបាទសូមធ្វើការអនុញ្ញាត ប្ដេជ្ញាចិត្តចិត្តចិត្តដូចតទៅ ៖ ប្ដេជ្ញាខិតខំអនុវត្តវត្តឲ្យបានម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋានគតិយុត្ត ជាធរមាន និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។ ប្ដេជ្ញាគោរពគាំទ្រអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 4 របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខិតខំអនុវត្តតាមគោលការណ៍ ដឹកនាំចង្អុញបង្ហាញ និងរាល់ការផ្ដល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជា ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំប្រកបដោយប្រសិទ្ធភាព តម្លាភាព ក្នុងការបំពេញភារកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្តការខិតខំទប់ស្ដាប់លុបបំបាត់ រាល់បាតុភាពអសកម្មនានាទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ការថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សុខុមាលភាព ភាពក្រីក្ររបស់ប្រជាជន តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសតាមច្បាប់គ្មានការលើកលែង។ យកចិត្តទុកដាក់កសាងអភិវឌ្ឍលើវិស័យនានា ក្នុងខេត្តជាពិសេសកែលម្អសោភ័ណភាពទីក្រុង ឆ្នេរសមុទ្រ និងទីប្រជុំជន ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ធានាបាននូវបរិស្ថានល្អ ដោយសក្តានុពល សេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅ ប្រកបដោយវិបុលភាពភាព ផាសុកភាពជូនប្រជាជនទូទាំងខេត្ត ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជំរុញការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ រក្សាសន្តិសុខនយោបាយ និងភាពសុខដុមនីយកម្មជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អស្អាតថែមទៀត។ យកចិត្តទុកដាក់អនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅមុតស្រួច ជាពិសេសគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីនយោបាយ នៅថ្នាក់ក្រោមជាតិ និងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដំណាក់កាលបន្តបន្ទាប់ ដោយទទួលបានលទ្ធផលជាវិជ្ជមាន។ ពង្រឹងស្មារតីថែរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល មានទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា រួមជាមួយក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ លើកកម្ពស់សមត្ថភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ធានាឲ្យរដ្ឋបាលខេត្ត អនុវត្តន៍ដោយភាពរលូន។ ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍ កម្មករចំណាកស្រុក ឲ្យបានច្បាស់លាស់។ ចូលរួមអនុវត្តសេចក្តីសម្រេច ស្ដីពីពីការបង្កើត គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ សំដៅត្រួតពិនិត្យបទដ្ឋានបច្ចេកទេស គតិយុត្តស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ ព្រមទាំងពិនិត្យលក្ខណៈសម្បត្តិរបស់ ក្រុមទទួលម៉ៅការសាងសង់។ ដឹកនាំមន្ត្រីរាជការ មន្ត្រីជំនាញ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ
សម្របសម្រួលស្ថាប័ន មានសមត្ថកិច្ច ដើម្បីដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ
ត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ដោះស្រាយ គ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

នៅក្នុងឱកាសនោះ លោក ចំរើន បានសំណូមពរ ដល់ក្រុមការងារចុះជួយខេត្តថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ទូទាំងខេត្តព្រះសីហនុ សូមជួយ សហការ និងគាំទ្រដល់រូបខ្ញុំ ដើម្បីឱ្យការបំពេញ ភារកិច្ចដោយរលូន និងទទួលបានជោគជ័យ សម្រាប់ជាកត្តិយស និងស្នាដៃដល់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចដើម្បីសេចក្តីសុខ សេចក្ដីចំរើន ការអភិវឌ្ឍន៍ របស់ប្រជាជនយើងទូទាំងខេត្ត៕


អត្ថបទដែលជាប់ទាក់ទង