ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យជាច្រើននាក់ លេងល្បែងស៊ីសង ចាក់ភ្នាល់បញ្ជល់មាន់ និងអាប៉ោង សមត្ថកិច្ច ចូលទៅឡោមព័ទ្ធចាប់ ឃាត់ខ្លួន

57

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ករណី អ្នកលេងល្បែង ស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បញ្ជាល់មាន់និងអាប៉ោង) ត្រូវបាននគរបាលបង្រ្កាប និងចាប់ខ្លួនមនុស្សញៀនល្បែង និងវត្ថុតាងមួយចំនួន ។សមត្ថកិច្ច ឃាត់ខ្លួនអ្នកកាសែត​៤នាក់ ក្នុងចំណោមបក្ខពួក៩នាក់​ នៅទីតាំងជល់មាន់ ស្ថិតក្នុងភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ៈ១៥នាទី ថ្ងៃទី៣០ខែ ខែមិថុនា ឆ្នាំ២០១៩ ។

កើតហេតុនៅថ្ងៃ អាទិត្យ ១៣រោច ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង១១ម៉១៥នាទី នៅចំណុចដីឡូតិ៍ព្រៃស្មៅ(ទុកចោល) ផ្លូវលំ ​​ភូមិ ឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​​ កម្លាំងផ្នែកនគរបាលយុត្តិធម៍ និង កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ហើយនៅពេលមកដល់ ចំណុចដីឡូតិ៍ព្រៃស្មៅ (ទុកចោល) ផ្លូវលំ ​​ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ (ចំណុចកើតហេតុ) ក៏ប្រទះឃើញ ជនសង្ស័យជាច្រើននាក់ កំពុងលេងល្បែងស៊ីសង ខុសច្បាប់ (ចាក់ភ្នាល់បញ្ជល់មាន់ និងអាប៉ោង) ឃើញដូចនោះ សមត្ថកិច្ចយើង បានចូលទៅឡោមព័ទ្ធចាប់ ឃាត់ខ្លួនជនសង្ស័យចំនួន ៩ នាក់ និងវត្ថុតាងមួយចំនួន យកមកសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចាត់ការតាមច្បាប់ ចំណែក ជនសង្ស័យមួយចំនួនទៀត (មិនស្គាល់អត្តសញ្ញាណ) រត់គេចខ្លួនបាត់ ។
​បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ ត្រូវ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង