ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកសកម្មភាព ក្រុមហ៊ុន រាជសីស្តារ ស្ទឹងសៀមរាប បង្ការជំនន់ទឹកភ្លៀង ខុសលក្ខណៈបច្ចេកទេស និងឲ្យចាក់ដី រៀបចំតាមមាត់ច្រាំងស្ទឹងឡើងវិញ

65

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ បានផ្សព្វផ្សាយ លើផេកហ្វេសប៊ុក ផ្លូវការថា នៅចុងសប្តាហ៍នា រសៀលថ្ងៃ អាទិត្យ ទី ៣០ ខែ មិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ គណៈកម្មការចម្រុះខេត្ត ដឹកនាំដោយលោក ទៀ សីហា អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប បានចុះត្រួតពិនិត្យ មើលស្ថានភាព កាយស្ទឹង បើកមុខទឹក បង្ការជំនន់ទឹកភ្លៀង ក្នុងរដូវវស្សា របស់ក្រុមហ៊ុន រាជសី ដែលបានធ្វើ ការកាយស្តារស្ទឹង ខុសបច្ចេកទេស។ ក្នុងការចុះពិនិត្យនោះ ក៏មានការចូលរួម ពីបណ្តាអ្នកពាក់ព័ន្ធរួមមាន លោកនាយករដ្ឋបាលសាលាខេត្ត ទីចាត់ការអន្តរវិស័យ ថ្នាក់ដឹកនាំមន្ទីរជំនាញ ពាក់ព័ន្ធ អាជ្ញាធរក្រុង ចៅសង្កាត់ ចូលរួមផងដែរ ។

លោក ទៀ សីហា ក៏បានបញ្ជាក់ថា ចំពោះគម្រោង ដែលក្រុមហ៊ុន រាជសី បានកំពុងអនុវត្តន៍នេះ គឺខុសបច្ចេកទេស ហើយលោក អភិបាលខេត្ត ក៏បានឲ្យក្រុមហ៊ុន ផ្អាកការជីកកាយដីនេះ ជាបណ្តោះអាសន្ន។ ការជីកខុសបច្ចេកទេសនេះ លោក ក៏បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន រាជសី គឺ ត្រូវធ្វើការចាក់ដី រៀបចំតាមមាត់ច្រាំងស្ទឹងឡើងវិញ។ ក្នុងនោះដែរ លោក ក៏បានដាក់ចេញនូវ វិធានការមួយចំនួន សម្រាប់មន្ទីរជំនាញ មានការពាក់ព័ន្ធ រួមសហការគ្នា ក្នុងការអនុវត្តគម្រោងនេះ ឲ្យបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង