ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង សំណាងនឹងបន្តឈ្នះទៀត

125

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkzលើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី១៥កក្កដា អ្នកប្រដាល់ឡុង សំណាងក្លិបសាលវ័ន្ដកីឡា នឹងបន្តដណ្ដើមបានជ័យជំនះ បន្តទៀតមិនខានឡើយ ។

​ឡុង សំណាងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃពែក ធៀង(Pek Thieng) ។អ្នកប្រដាល់ទាំង២រូបនេះឆ្លងកាត់ បានមួយប្រកួតដូចគ្នា និងទទួលបានជ័យជំនះដូចគ្នា ។មួយប្រកួតដំបូងរបស់សំណាង ឈ្នះពិន្ទុអ្នកប្រដាល់ថៃហ្វានីមីត(Fa Nimit) ឯ ពែក ធៀងឈ្នះពិន្ទុអ្នកប្រដាល់កម្ពុជាឌុម កែវដាក្លិបម្កុដរាជសីហ៍ ។

​ជួបជាមួយឡុង សំណាងពិតជាមិនស្រួលបង្ក្រាបឡើយ ។គេជាអ្នកប្រដាល់ស្រករក្រោយ ក៏ពិតមែនតែគេមានស្នៀត កលល្បិចវ៉ៃ និងការពារល្អ ។កែង ជង្គង់ កណ្ដាប់ដៃ ទាត់គេប្រើបានយ៉ាងមានប្រសិទ្ធិភាព ។ ​ពែក ធៀងក៏មិនមែនជាអ្នកប្រដាល់ ដែលស្រួលបង្ក្រាបដែរជង្គង់ កែង កណ្ដាប់ដៃរបស់គេវ៉ៃ ចេញមានប្រសិទ្ធិភាពណាស់ មិនតែប៉ុណ្ណោះគេក៏មានទេពកោសល្យ ក្នុងការការពារដែរ ។ការប្រកួតនេះនរណាឈ្នះក៏ទ្រមខ្លួនដូចគ្នាដែរ ។

​សំណាងមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៤ដង ចាញ់១០ដង និងស្មើពិន្ទុ ៣ ដង ។ចំពោះពែក ធៀងវិញគេ មានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥០ដង ចាញ់៩ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៨ ដង ។រវាងអ្នកប្រដាល់ទាំង២រូបនេះនរណាឈ្នះ ?

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឌុម កែវដាក្លិបម្កុដារាជសីហ៍ ជួបជាមួយអ្នកប្រដាល់ថៃកង កាងវ៉ាន(KongKangwan) ។
តាមពិតកែវដាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃហ្វា នីមីត(Fa Nimith)តែហ្វា នីមីតអវត្តមានហេតុនេះទើបគេសម្រេចដាក់កង កាងវ៉ានឲ្យប្រកួតជំនួស ។កង កាងវ៉ានគេប្រកួតដើម្បីតែលុយតម្លើខ្លួនប៉ុណ្ណោះ ឯ កែវដាដែលចាញ់មួយប្រកួតហើយនោះ មួយប្រកួតនេះទោះបីគេចាញ់ក៏បានពិន្ទុ ក្នុងថានៈជាអ្នកឈ្នះដែរ ហេតុនេះកែវដាដែលគេ
ចាញ់មួយប្រកួតហើយនោះគេនឹងបាន៣ពិន្ទុ សម្រាប់ការប្រកួតជាមួយកង កាងវ៉ាននេះ ៕

អត្ថបទដែលជាប់ទាក់ទង