ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្បួនដង្ហែរឃោសនារកសម្លេងឆ្នោតទ្រង់ទ្រាយធំ លើកទី២ ចេញពីកោះពេជ្រ១ម៉ឺន៥ពាន់នាក់

124

ភ្នំពេញ ៖ ការដង្ហែរក្បួនជាលើកទី២នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានធ្វើការជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រមានយុវជន តំណាងសហជីព និងកម្មករកម្មការនីចូលរួមប្រមាណ១៥០០០នាក់ ។ចំណែកគណបក្សប្រជាជនកម្ពុជាទាំង១២ខណ្ឌក៏ធ្វើការឃោសនានៅតាមភូមិសាស្ត្រខណ្ឌនិមួយៗរៀងៗខ្លួនដែលដឹកនាំដោយប្រធានក្រុមការងារចុះជួយខណ្ឌនិមួយៗផងដែរ។

ចំណែក ក្បូនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងលើទី២នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ខែកក្កដា ក្រោមការដឹកនាំពីលោក ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកអ៊ិត សំហេង ប្រធានក្រុមការងារលោកស្រី អ៊ឺង កន្ថាផាវី ប្រធានក្រុមការងារថ្នាក់ជាតិនិងថ្នាក់ដឹកនាំមួយចំនួនទៀត។
បើតាមការឱ្យដឹងពីលោក មាន ចាន់យ៉ាដា ជាតំណាងក្រុមការងារដែលរៀបចំកម្មវិធីក្បួនដង្ហែរឃោសនាធំលើកទី២ខាងលើនេះបានឱ្យដឹងថា៖ ក្បូនដង្ហែឃោសនាបោះឆ្នោតជាលើកទី២ នេះចាប់ផ្តើមចេញដំណើរពីកោះពេជ្រនៅម៉ោង ៨ ព្រឹក ដោយមានយុជន តំណាងសហជីព និងកម្មករចូលរួមប្រមាណ១៥០០០នាក់ ប្រើប្រាស់រថយន្ត ជាង១០០គ្រឿង ម៉ូតូ ៦០០០គ្រឿង។ក្រុមការងារដដែរបានបន្តថា៖ បើតាមតំរាយផ្លូវក្បូនដង្ហែចេញពីកោះពេជ្រ បត់ឆ្វេងឡើងផ្លូវសុធារស ទៅផ្លូវម៉ៅសេទុង បត់ស្តាំមកផ្លូវព្រះមុនីវង្ស មកដល់ស្តុបពេទ្យចិន បត់ឆ្វេងមកផ្លូវព្រះសីហនុ រួមបន្តបត់ឆ្វេងមករង្វង់មូលនាងគង្ហីង រួចបន្តមកផ្លូវឆេកូស្កូវ៉ាគី បត់មកផ្លូវកម្ពុជាក្រោម ឡើងមកផ្លូវ២៧១ មកផ្សារដើមថ្កូវ រួចបន្តមកបឹងត្របែក ទើបឡើងមកកោះពេជ្រវិញ ដើម្បីបញ្ចប់កម្មវិធី។

ក្នុងក្បួនយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញលើកទី២នេះគេឃើញនៅពេលដង្ហែរដល់ពាក់កណ្ដាលផ្លូវលោកប៉ា សុជាតិវង្សនិងលោក ឃួង ស្រេង បានចុះពីលើរថយន្តក្បួនដង្ហែរបានជួបសំណេះសំណាលជាមួយមហាជននិងប្រជាពលរដ្ឋនៅឈរអមសងខាងផ្លូវដែលក្បួនដង្ហែរឆ្លងកាត់ក្នុងភាពរាក់ទាក់ស្និតស្នាលញញឹមស្វាគមន៍ពីប្រជាពលរដ្ឋដោយក្ដីស្រឡាញ់រាប់អាននិងគាំទ្រដោយពួកគាត់ម្នាក់ៗនាំគ្នាស្រែកជយោ គណបក្សប្រជាជនកម្ពុជា! គណបក្សប្រជាជនសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង ហើយកាលពីថ្ងៃបើកឆាកដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ជាមួយនិងការប្រារព្ធខួបទី៦៧ នៃខួបកំណើតគណបក្សប្រជាជនកម្ពុជាក៏បានជួបជុំនិងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និសីទកោះពេជ្រនេះដែរ កាលពីសប្តាហ៍មុន ដោយធ្វើឡើងក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកចូលរួមប្រមាណជាង ៦ ម៉ឺននាក់ មកពី១២ខណ្ឌក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ទៀតថា៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ រួចហើយពី កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ ក្នុងកម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រមួយចំនួន ក្នុងនោះរួមមាន ទី១ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។ទី២ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ទី៣ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។ទី៤ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។ទី៥ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជម្រុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
គួររំលឹកផងដែរថា ៖យុទ្ធនាការឃោសនារកសំឡេងឆ្នោត មានរយៈពេល២០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃ០៧ កក្កដា និងបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា២០១៨ ។ក្នុងនោះនៅថ្ងៃទី២៨ កក្កដា ជាថ្ងៃសំរាក លុះដល់ថ្ងៃទី២៩ កក្កដា ជាថ្ងៃបោះឆ្នោត ដូច្នេះសុំបងប្អូនទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០៕

អត្ថបទដែលជាប់ទាក់ទង