ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីស្លាប់២នាក់ និងធ្លាក់ខ្លួនឈឺជិត៥០នាក់ នៅស្រុកស្នួល ជាករណីពុលស្រាស

112

ក្រចេះ៖ មន្ត្រីជំនាញក្រសួងសុខាភិបាល បានបញ្ជាក់នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះថា ករណីមនុស្សស្លាប់២នាក់ និងធ្លាក់ខ្លួនជិត៥០នាក់ នៅស្រុកស្នួល ខេត្តក្រចេះ តាមរោគសញ្ញាជាការពុលស្រាសប្រាកដមែន។ តែយ៉ាងណានោះ វត្ថុវិភាគត្រូវបានមន្រ្តីជំនាញ បានយកមកពិសោធន៍នៅមន្ទីរពិសោធន៍ថ្នាក់ជាតិហើយ ដើម្បីបញ្ជាក់កាន់តែច្បាស់។

យោងតាមលទ្ធផល មន្រ្តីជំនាញក្រសួងសុខាភិបាល ដោយយោងតាមប្រវត្តិផឹកស្រាស រោគសញ្ញាជំងឺជារោគសញ្ញាពុលជាតិ Methanol គឺពិតជាពុលស្រាស។ ដើម្បីបញ្ជាក់ច្បាស់បន្ថែម មន្រ្តីជំនាញសុខាភិបាល បានយកវត្ថុវិភាគដើម្បីពិសោធន៏នៅមន្ទីរបនិសោធន៏ថ្នាក់ជាតិ»។

ក្នុងនោះមនុស្ស២នាក់បានស្លាប់ និង៤៨នាក់ផ្សេងទៀត ធ្លាក់ខ្លួនឈឺហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសង្ស័យពុលស្រាស នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពព័ត៌មានពីខេត្តក្រចេះមុនពេលកើតហេតុពលរដ្ឋទាំងនោះគឺពួកគាត់ចូលរួមបុណ្យសពនៅភូមិឃុំកើតហេតុ ហើយនាំគ្នាផឹកស្រាសស្រាថ្នាំបានមានអាការៈធីងធូង វិលមុខ ណែនដើមទ្រូង ស្រវាំងភ្នែក ឈឺក្បាល។

ពាក់ព័ន្ធករណីនេះលោក គង់ គឹមនី អភិបាលស្រុកស្នួល បានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ អ្នកជំងឺបានធូរស្រាល និងបានចេញពីមន្ទីរពេទ្យជាបណ្ដើរៗហើយ ដោយនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅសល់តែ២៥នាក់ប៉ុណ្ណោះ។

ចំណែកលោកមេភូមិស្នួលកើត បានឲ្យដឹងថា រយៈពេល២ថ្ងៃមកនេះ ប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់ បានទៅធ្វើចំការនៅភ្នំព្រេច ស្រាប់តែបានសត្វទន្សងមួយក្បាល ក៏បាននាំគ្នាក្លែមជាមួយស្រាស មានគ្នាប្រហែល១០នាក់ ស្រាប់តែមានអ្នកស្លាប់២នាក់ (ម្នាក់នៅក្នុងភូមិ និងម្នាក់ទៀតនៅភ្នំទួលព្រេច)។ បន្ទាប់ពីបានស្លាប់ហើយ ប្រជាពលរដ្ឋនៅក្នុងភូមិ បានទៅកំដរបុណ្យសព ដោយយកស្រាសពីភ្នំទួលព្រេច រហូតមានអ្នកធ្លាក់ខ្លួនឈឺតែម្តង៕

អត្ថបទដែលជាប់ទាក់ទង