ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញជួប សម្តែងការគួសមជាមួយអនុលេខាបក្សនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

71

ភ្នំពេញ៖ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកប៉ាសុជាតិវង្សនាព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៩នេះបានជួបសម្តែងការគួសមជាមួយលោកស្រីង្វៀនធីឡិ(Nguyen Thi Le) អនុលេខាបក្សនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញនៃសាធារណរដ្ឋសង្គមនិយមវៀតណាមខណៈដែលលោកស្រីដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

   លោកស្រីង្វៀនធីឡិ(Nguyen Thi Le)បានបញ្ជាក់ថាការជួបសម្តែងការគួសមនិងពិភាក្សាការងារនេះក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យរឹងមាំរវាងទីក្រុងហូជីមិញនិងរាជធានីភ្នំពេញនិងការជំរុញឲ្យដំណើរកាន់តែប្រសើរឡើងនៃមន្ទីរពេទ្យចារៃភ្នំពេញ។

    លោកស្រីង្វៀនធីឡិ(Nguyen Thi Le) បន្តថាទីក្រុងហូជីមិញបានត្រៀមលក្ខណៈសម្បត្តិរួចហើយក្នុងការចែករំលែកបទពិសោធន៍ដល់រាជធានីភ្នំពេញនៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងអភិវឌ្ឍន៍នេះ៕

 

              

អត្ថបទដែលជាប់ទាក់ទង