ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញប្រាប់ទៅ ប្រតិភូវៀតណាមថា រាជធានីភ្នំពេញកំពុងដោះស្រាយបញ្ហាប្រឈម៣

88

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩កក្កដា លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូទីក្រុងហូជីមិញដឹកនាំដោយលោកស្រី ង្វៀង ធីឡេ អនុប្រធានលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ហូជីមិញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅសាលារាជធានីភ្នំពេញ។

   សមភាគីទាំង២បានផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមកជុំវិញដំណើការអភិវឌ្ឍន៏ទីក្រុងភ្នំពេញ.ហូជីមិញក្នុងនាមជាទីក្រុងសម្ពន្ធ័ភាពនឹងគ្នាអស់រយះ ពេល១៥ឆ្នាំកន្លងមក។

   លោកប៉ា សុជាតិវង្ស បានលើកឡើងពីដំណើរការអភិវឌ្ឍន៏ រាជធានីភ្នំពេញដែលបានឆ្លងកាត់ការលំបាករាប់មិនអស់រហូតទទួលបានការរីកចំរើនដូចពេលបច្ចុប្បន្ន មានការបណ្តាក់ទុនវិនិយោគពីបរទេសនិងក្នុងស្រុកកើនឡើងឥតឈប់ឈរដោយសារគោលនយោបាយបើកចំហរលើការវិនិយោគរបស់ រាជរដ្ឋាភិបាលដែលក្នុងនោះក៏ទទួលបានការវិនិយោគ និងជួយឧបត្ថម្ភគាំទ្រពីវៀតណាមលើច្រើនវិស័យផងដែរ។

   លោកបន្តថា៖ តែទោះបីយ៉ាងណារាជធានីភ្នំពេញក៏កំពុងប្រឈមបញ្ហាស្ទះ៣គឺ៖ស្ទះចរាចរ,ស្ទះលូ និងស្ទះសំរាមដែលអាជ្ញាធររាជ ធានីភ្នំពេញកំពុងយកចិត្តទុកដាក់ដោះស្រាយ។នៅពេលនេះកម្ពុជា កំពុងពង្រឹង ខ្លួនក្នុងការរក្សាស្ថេរភាពនយោបាយ អនុវត្តគោលនយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ចំនួន១៣ លើករួចមកហើយទាំងសកល និងអសកលក៏ដូចដំណើរការអភិវឌ្ឍន៏សេដ្ឋកិច្ចផងដែរ។ 

   លោកស្រី ង្វៀង ធីឡេ បានទទួលស្គាល់ដំណើរការអភិវឌ្ឍន៏រាជធានី ភ្នំពេញយ៉ាងឆាប់រហស័ និងបានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជា

មួយគ្នាទៅមុខទៀតលើដំណើរការអភិវឌ្ឍន៏ទីក្រុង ឬហៅថាទីក្រុងវៃឆ្លាត(Smart city)និងឈានទៅប្រើបច្ចេកវិទ្យាទំនើបទាន់សម័យ។លោកជំទាវបានលើកឡើង ពិបទពិសោធន៏នាពេលបច្ចុប្បន្នរាល់កិច្ចប្រជុំនៅទីក្រុងហូជីមិញគឺព្យាយាមមិនប្រើក្រដាស តែប្រើSmart Phoneជំនួសវិញដែលកំពុងទទួលបានការគាំទ្រនិងទទួលបានជោគជយ័៕

អត្ថបទដែលជាប់ទាក់ទង