ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគួច ចំរើន ចុះពិនិត្យនិងដោះស្រាយកិច្ចការបន្ទាន់មួយចំនួនទៅលើបញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ

47

ខេត្តព្រះសីហនុ៖ មន្ត្រីសាលាខេត្តព្រះសីហនុ បានថ្លែងថា នៅព្រឹកថ្ងៃ៩សីហា២០១៩នេះ លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្ត្រីចុះពិនិត្យនិងដោះស្រាយកិច្ចការបន្ទាន់មួយចំនួនទៅលើបញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។ សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងដ៍អាក្រក់បានធ្វើអោយទីក្រុងព្រះសីហនុលិចលង់ស្ទើរគ្រប់ទីកន្លែងកាលពីយប់ថ្ងៃទី៨សីហា២០១៩ ហើយរហូតមកដល់ព្រឹកថ្ងៃ៩សីហា២០១៩នេះ ភ្លៀងនៅតែបន្តធ្លាក់តិច ច្រើនតាមពេល ក្នុងនោះតំបន់ទំនាបមួយចំនួនដែលមានទឹកលិចតាំងពីយប់មកនោះ នៅមិនទាន់ស្រកចុះនៅឡើយ។ មិនមានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែបើយោងតាមរបាយការណ៍បឋមៗពីសមត្ថកិច្ចមូលដ្ឋានក៍ដូចជាពីពលរដ្ឋផ្ទាល់ថា មានទ្រព្យសម្បត្តិជាច្រើនតាមផ្ទះពលរដ្ឋនិងផ្លូវសាធារណៈខ្លះទៀត បានរងការខូចខាត ។

ក្នុង​រយៈពេល​ ប៉ុន្មាន​ថ្ងៃ​នេះ​ មាន​ភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង​ ធ្លាក់​ចុះ​យ៉ាង​គំហុក​ជាប់​គ្នា​ ជា​បន្ត​បន្ទាប់​ បណ្តាល​ឲ្យ​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវ​នានា​ តាម​ទី​កន្លែង​ទាបៗ បណ្តាល​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​ជា​ច្រើន​កន្លែង​​ ក្នុង​យប់​ថ្ងៃ​ទី​៨ខែ សីហា​ឆ្នាំ​២០១៩​ ។
លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្ត ព្រះសីហនុ​ បាន​ណែនាំ​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់​ចេញ​អន្តរាគមន៍​​ បង្កើន​ការ​ប្រុង​ប្រយត្ន័​ល្បាត​ការពារ​ថែរក្សា​សន្តិសុខ​​ បង្ការ​ទប់​ស្កាត់​​ក្រែង​មាន​ហានិភ័យ​ផ្សេង​ៗ​ កើត​ឡើង​ជាយ​ថា​ហេតុ​ និង​ចាត់​ឲ្យ​កម្លាំង​នគរបាលចរាចរណ៍ ចេញ​សម្រួល​ការ​កកស្ទះ​ចរាចរណ៍​ ជូន​ប្រជា​ពលរដ្ឋ​ទាំង​កណ្តាល​ភ្លៀង​ផង​ដែរ​។
លោក​ឧត្តម​សេនីយ៍​ស្នងការ​ ក៏បាន​ណែនាំ​ឲ្យ​កម្លាំង​ប្រចាំបញ្ជា​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយត្ន័​ តាម​ដាន​ស្ថានភាព​ជំ​នន់​ទឹក​ភ្លៀង​នៅ​តាម​មូល​ដ្ឋានគ្រប់ទីកន្លែង​។ ហើយ​បញ្ជា​ឲ្យ​កងកម្លាំង​អន្តរាគមន៍​ពិសេស​ របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ និង​ តាម​ក្រុង​ស្រុក​ ត្រូវ​ប្រមូល​ផ្តុំ​កម្លាំង​ មធ្យោបាយ​ សម្ភារៈ​ ត្រៀម​ចេញ​ធ្វើ​អន្តរាគមន៍​ ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ ពេល​មាន​ហេតុការណ៍​​កើតឡើង៕

អត្ថបទដែលជាប់ទាក់ទង