ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន២ នាក់ ត្រូវបានឃាត់​ខ្លួន​ ករណីគម្រា​មស​ម្លាប់អ្ន​កដទៃ

67


កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី១២ខែសីហានេះ បានឲ្យដឹងថា យុវជន ២ នាក់ ត្រូវបានឃាត់​ខ្លួន​ពីប​ទ គម្រា​មស​ម្លាប់អ្ន​កដទៃ តាមរ​យ:ទូរ​ស័ព្ទ​ដៃ នៅលើបណ្តាញសង្គម​ហ្វេ​សបុក។

កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៧.៥០ នាទីព្រឹក កម្លាំងអធិការដ្ឋាន​នគ​របាលស្រុកគីរីសា​គ​រ បានឃាត់ខ្លួនមុខសញ្ញា​ស​ង្ស័យ ២ នាក់ ប្រុស នៅចំណុចភូមិ​ព្រែ​កស្មាច់​ ឃុំកោះស្តេច​ ស្រុក​គី​រីសា​គរ ពីបទ គម្រាមសម្លា​ប់​អ្នកដ​ទៃ តាមរយ:ទូរ​ស័ព្ទ​ដៃ នៅលើបណ្តាញសង្គមហ្វេស​បុ​ក ជនស​ង្ស័យ​មាន​ឈ្មោះដូច​ខាង​ក្រោម ​៖ ១-ឈ្មោះ ឈុន និ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មានទីលំមាន​លំ​នៅ ភូមិ – ឃុំកើតហេ​តុ​ខាងលើ​។​ ២-ឈ្មោះ វិត ឡាវី ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំមាន​លំ​នៅ ភូមិ – ឃុំ​កើត​ហេតុខា​ងលើ​។

គួរបញ្ជាក់ផងដែរ នៅពេលដែលកម្លាំងជំនាញ​យើ​ងធ្វើកា​រត្រួត​ពិនិត្យ គឺជនសង្ស័​យទាំង ២ នាក់ មានប្រើប្រាស់សារ​ធា​តុញៀន​ ។

បច្ចុប្បន្ន ករណី​នេះ ​កម្លាំងជំនាញយើ​ង ​កំពុ​ងសាក​សួរ និងបំពេញសំ​ណុំ​រឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង