ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន ចោរប្លន់វ័យក្មេង អស់ល័ក្ខហើយ ដែលជាមុខសញ្ញាប្លន់ម៉ូតូពេលយប់ជាច្រើនលើក នៅលើផ្លូវ21 ទួលក្រសាំង

71

ចោរប្លន់វ័យក្មេង អស់ល័ក្ខហើយ ដែលជាមុខសញ្ញាប្លន់ម៉ូតូពេលយប់ជាច្រើនលើក នៅលើផ្លូវ21 ទួលក្រសាំង (តាខ្មៅ-ស្អាង) ត្រូវបានសមត្ថកិច្ចនគរបាល បង្ក្រាបបាន៤នាក់ ដែល
ប្រតិបត្តិការនេះ ធ្វើឡើងនៅ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨
វេលាម៉ោង០០ និង៣៦នាទី នៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះខ្វែក សុភ័ក្រ្ដ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ដេរ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យចំនួន៧នាក់ ១- ឈ្មោះរិន វ៉ាន់ឌី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) បច្ចុប្បន្ននៅផ្ទះជួល ភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ ២- ឈ្មោះខៀវ គីមឡុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ៣- ឈ្មោះ លីម គីមទ្រី ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន) ។ ៤- ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។ ៥- ឈ្មោះរស្មី វិសាល ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(គេចខ្លួន)។ ៦- ឈ្មោះ រឿន ដារ៉ុង ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(គេចខ្លួន)។ ៧- ឈ្មោះ ពន្លឺ ហៅ តឿ ភេទ ប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្ដាល(គេចខ្លួន)។ ការបាត់បង់និងខូចខាត: បណ្ដាលឲ្យរបួសមនុស្ស១នាក់ ។ វត្ថុតាងចាប់យក: ម៉ូតូចំនួន០២គ្រឿង ១- ម៉ាកHONDA c125 ផលិតឆ្នាំ2009 ឡើងតែម2015ពណ៍ខ្មៅពាក់ផ្លាកលេខ1A8303 ស្វាយរៀង(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ២- ម៉ាកHONDA c125 ផលិតឆ្នាំ2015 ពាក់ស្លាកលេខ (របស់ជនសង្សយ័ធ្វើសកម្មភាព)
៣- ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកNចុចពិល(ជារបស់ឈ្មោះខៀវគីមឡុង)

នៅថ្ងៃទី ខែ ឆ្នាំ វេលាកើតហេតុខាងលើជនរងគ្រោះជិះម៉ូតូម៉ាកHONDA c125សេរីឆ្នាំ២០១៨ មកដល់ភូមិកោះគ ឃុំរកាខ្ពស់ ត្រូវបានជួបក្រុមជនសង្សយ័ខាងលើ (ជិះម៉ូតូ៣គ្រឿង) ធ្វើសកម្មភាពដេញវាយជនរងគ្រោះ រហូតមកដល់ភូមិព្រែកត្រែង ឃុំសិត្បូ ក៏ដួលម៉ូតូភ្លាមនោះជនរងគ្រោះ ស្រែកថាចោរៗទើបមានប្រជាពលរដ្ឋចេញមកជួយ រំពេចនោះជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនដោយបន្សល់ ទុកម៉ូតូចំនួន០១គ្រឿងនៅកន្លែងកើតហេតុជារបស់ជនសង្ស័យ(វ៉ាន់ឌី)។

ក្រោយពេលទទួលបានព័ត៍មានខាងលើ កម្លាំងប៉ុស្តិ៍សិត្បូ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាង ដឹកនាំផ្ទាល់ដោយលោកវរះសេនីយ៍ឯក សេង សុជាតិ អធិការ បានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា តាមរយៈចម្លើយសារភាពរបស់ ឈ្មោះ រិន វ៉ាន់ឌី បានសារភាពពីបក្ខពួករបស់ខ្លួន ដែលធ្លាប់ធ្វើសកម្មភាពនេះជាញឹកញាប់ ។

ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្ដាល ។
កម្លាំងនគរបាលស្រុកស្អាង បានបន្ដសហការជាមួយកនម្លាំងនគរបាលអធិការដ្ឋានក្រុងតាខ្មៅ និងកម្លាំងការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងកានគរបាលខេត្តកណ្ដាល។ បានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន៣នាក់ទៀតមាន: ១- ឈ្មោះលីម គីទ្រី ភេទ ប្រុស អាយុ ១៧ឆ្នាំ ២- ឈ្មោះខៀវ គីមឡុង ភេទ ប្រុស អាយុ ១៨ឆ្នាំ ៣- ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៨ ឆ្នាំ។
ជនសង្សយ័ទាំង៤ បានសារភាពថា ពួកខ្លួនពិតជាបានដេញវ៉ៃប្លន់យកម៉ូតូកាលពីថ្ងៃទី១៤.០៧.២០១៨ វេលាម៉ោង០០.៣៦ នាទីនៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ប្រាកដមែន ។
ហើយកន្លងមក ក្នុងខែ៤ ខែ ៦ និង ខែ៧ ឆ្នាំ២០១៨(នៅចន្លោះម៉ោង២៣.០០នាទីនិងម៉ោង០១.០០នាទី) ក្រុមរបស់ខ្លួនទាំង០៧នាក់ធ្លាប់ធ្វើសកម្មភាពវ៉ៃ គប់ដុំថ្មប្លន់យកម៉ូតូចំនួន០៧លើកក្នុងនោះមិនបានសំរេចចំនួន០២លើក និងបានសំរេចចំនួន០៥លើក គឺបានម៉ូតូចំនួន០៥គ្រឿង (ZOOMER ០២ គ្រឿង.ស្កុបពី ០១គ្រឿង. HONDA.C125.០២ គ្រឿង)។
រួចយកទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅតាមផ្លូវម្ដុំបឹងត្របែកភ្នំពេញ។ ដោយធ្វើសកម្មភាពនៅចំនុច លើផ្លូវជាតិលេខ២១ ស្រុកស្អាង ចំនួន ០៦លើក និងនៅគល់ស្ពានព្រែកសំរោង ត្រើយខាងកើតទន្លេបាសាក់បានសម្រេច ចំនួន០១លើក។

ចំពោះជនសង្សយ័ទាំង៤នាក់ខាងលើកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង កំពុងកសាងប្រមូលផ្ដុំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង