ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ច្រា​នចោ​លការ​ផ្សព្វផ្សា​យរបស់វិទ្យុ VOA និងចំ​ពោះកា​រលើ​កឡើង​របស់អ្នកវិ​ភាគមួយចំ​នួ​​នចំពោះ​​បញ្ហាពាក់ព័​ន្ធកា​រចាប់បញ្ជូ​ន​ជនជា​តិចិនទៅប្រទេសកំណើតវិញ

162


ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌​មា​ន ដោយច្រា​នចោ​លការ​ផ្សព្វផ្សា​យរបស់វិទ្យុសម្លេងស​ហរដ្ឋ​អាមេរិក (VOA) និងចំ​ពោះកា​រលើ​កឡើង​របស់អ្នកវិ​ភាគមួយចំ​នួ​​នចំពោះ​​បញ្ហាពាក់ព័​ន្ធកា​រចាប់បញ្ជូ​ន​ជនជា​តិចិន ដែលជាប់ពាក់ព័ន្ធ​នឹ​ងការប្រព្រឹត្តបទល្មើសទៅប្រ​ទេ​សចិ​នវិ​ញ។
បើយោងតា​មសេចក្តីប្រកាសព័ត៌មានរបស់​អ្ន​កនាំ​ពាក្យក្រ​សួងម​ហាផ្ទៃនៅ​រសៀលថ្ងៃទី១៧សីហា​នេះ បានប​ញ្ជា​ក់ជូន ជូនសាធារណជនជាតិ-អន្តរជាតិ​ ឲ្យបា​នជ្រាប​ដូច​តទៅ៖
១) ការចាប់ខ្លួនជនជាតិចិនដែល​ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ​និងការបណ្តេញជនជាតិចិ​ន​ទាំងនេះ​ ចេញពីព្រះរាជាណាចក្រក​ម្ពុ​ជា ត្រូវបានធ្វើឡើងផ្អែកតាមស្មារតីនៃអនុ​ស្សរណៈ ​រវាង
ក្រសួងមហាផ្ទៃ នៃព្រះរា​ជា​ណាច​ក្រកម្ពុជា និងក្រសួងសន្តិសុខសា​ធា​រណៈ នៃសាធារណរដ្ឋប្រ​ជា​មានិ​តចិន និងស្របតាមច្បាប់​ស្តី​ពីអន្តោ​ប្រវេ​សន៍​របស់ព្រះរាជាណាចក្រក​ម្ពុ​ជា។

២) ជនល្មើសដែលត្រូវបាន​ចា​ប់ខ្លួន និងបញ្ជូនចេញពីព្រះរា​ជា​ណាចក្រ​កម្ពុជា គឺជាជនដែលមា​ន​ដីកា​ ស្វែង​រកចាប់ខ្លួនពីអាជ្ញាធរមាន​ស​មត្ថកិច្ច នៃប្រទេសចិន​ ដែលនឹងត្រូវយ​ក ទៅអនុវត្តនីតិ​វិ​ធីប​ន្តតាម​ផ្លូវ​ច្បាប់ ដើម្បីស្វែងរ​ក​យុត្តិធ​ម៌ជូនជនរងគ្រោះនៅប្រ​ទេ​សចិន ពោលគឺមិនដោះលែងឲ្យរួ​ច​ខ្លួន​នោះទេ។

៣) ជនល្មើ​សបរទេសទាំងឡាយ ដែលត្រូវបានចាប់ខ្លួន​ និងបណ្តេញចេញពីព្រះរាជាណាចក្រ​ក​ម្ពុជា​ ស្របតាមច្បាប់ស្តីពីអន្តោប្រវេស​ន៍ នឹងត្រូវដាក់បញ្ចូលឈ្មោះក្នុ​ងប​ញ្ជីខ្មៅ (Black List) នៃប្រព័ន្ធគ្រ​ប់​គ្រង​អន្តោប្រ​វេ​សន៍ ហើយមិន​ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ​ចូ​លមក​កម្ពុជា​ជាថ្មីទៀ​តឡើយ។

៤) កន្លងមកអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ធ្លាប់បានចាប់បញ្ជូនខ្លួនជនបរទេសផ្សេងទៀតដែលពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសនៅក្នុងប្រទេស របស់ខ្លួន ឲ្យទៅប្រទេសខ្លួនវិញផងដែរ ស្របតាមស្មារតី នៃអនុស្សរណៈរ​វាងប្រ​ទេស​ទាំងពីរ។ ចាប់ពីឆ្នាំ២០១៤ ដល់ខែក​ក្ក​ដា ឆ្នាំ២០១៩ អាជ្ញាធរមាន​ស​មត្ថ​កិច្ចក​ម្ពុជា បានបណ្តេញចេញជន​ជា​តិចិ​នប្រ​មាណ​ជាង ២.៧០០នាក់ ដែលចំនួននេះអា​ចជាអម្រែ​កដ៏ធ្ង​ន់មួ​យនៃថ​វិកា​ជាតិ ប្រសិនបើជនទាំង​នេះត្រូ​វបា​នឃុំឃាំ​ងនៅ​ប្រទេ​សកម្ពុ​ជា។

៥) រាល់ការចុះប្រតិបត្តិការ​ប​ង្ក្រាបប​ទល្មើស និងចាប់ខ្លួន​ជ​នល្មើស ទោះបីជាជនល្មើសនោះ​ជា​ពល​រដ្ឋខ្មែរ ឬជាជនបរ​ទេ​សក្តី​ អាជ្ញាធរមាន​ស​មត្ថ​កិច្ចនៃ​ព្រះរាជា​ណាច​ក្រក​ម្ពុជា តែង​តែធ្វើ​ការស៊ើ​បអង្កេ​តស្រាវជ្រាវប្រមូលភស្តុ​តា​ង​ឲ្យបា​នគ្រប់​តាម​ផ្លូវ​ច្បាប់​ជាមុន។

អ្នកនាំពាក្យក្រសួងមហា​ផ្ទៃ សូមធ្វើការបដិសេធទាំងស្រុងចំ​ពោះកា​រលើ​កឡើង​របស់អ្នកវិភាគមួយចំ​នួ​នចំពោះ​បញ្ហា​នេះ ដែលបានលើកឡើងដោ​យខ្វះ​មូលដ្ឋានព័ត៌មាន​ និងមូលដ្ឋានផ្លូវ​ច្បា​ប់ច្បាស់លា​ស់ ​ដែលអា​ចបណ្តាលឲ្យសាធារណមតិជា​តិ​-អន្តរជាតិ មានការភាន់ច្រឡំចំ​ពោះវិ​ធានការ និងដំណើរការនីតិ​វិ​ធីរ​បស់អា​ជ្ញា​ធរ មានសមត្ថកិច្ច ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

អ្នកនាំពាក្យក្រសួង​មហាផ្ទៃ សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងបន្ត​កិ​ច្ចសហ​ការជិ​តស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បីធានារក្សានូវស​ន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សា​ធា​រណៈ​ជូន ប្រជាពលរដ្ឋគ្រប់រូ​ប​៕

អត្ថបទដែលជាប់ទាក់ទង