ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡាននិងម៉ូតូ​បុក​គ្នា របួស៣នាក់ នៅខ​ណ្ឌបឹ​ងកេងកង

70

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជា​មួ​យប្រព​ន្ធនិង​កូនតូចម្នាក់ បានបើករថយន្តកូ​រ៉ូឡា​មួយគ្រឿង បត់​ឆ្លងផ្លូវ​មិន​​ប្រ័យត្នត្រូវយុវជន៣នាក់ជិះ​ម៉ូតូមួ​យគ្រឿងឌុ​បគ្នាយ៉ា​ងលឿ​ន និងចាប់ហ្វ្រាំងមិនទាន់​ជ្រុលទៅបុ​កចំហៀ​ងខាងមុខពេញទំហឹងបណ្តាលឲ្យដួ​ល​រង​របួស​ធ្ងន់ទាំ​ង៣នាក់ កាលពីរំលងអធ្រា​ត្រ​ ឈានចូលថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់មហាវិថីម៉ៅសេទុ​ង​ កែងនិងផ្លូវ២០៥ ក្នុងសង្កាត់ទួលស្វា​យ​ព្រៃទី២ ខណ្ឌបឹងកេងកងរាជ​ធា​នីភ្នំ​ពេញ។
ព័ត៌មានពីកន្លែ​ង​កើតហេ​តុនយា​យថា នាមុនពេលកើតហេ​តុ​ខាងលើ គេឃើ​ញបុរ​សម្នា​ក់រួមដំណើរជាមួយប្រពន្ធនិងកូ​ន​តូច​ម្នាក់ បើករថយន្តកូ​រ៉ូ​ឡា ពណ៌ស​មួយ​គ្រឿង គ្មានផ្លាកលេខ បានធ្វើដំណើរតាមបណ្តោយមហាវិថីម៉ៅ​សេ​ទុង ទិស​ដៅពីជើ​ងទៅ​ត្បូង មក​ដល់ចំណុ​ចកើត​ហេតុខាងលើ ផ្លូវ​បែកជា​បួន បានបត់ឆ្វេងដៃឆ្លងមកផ្លូ​វ២០៥ ពេលនោះក៏មាន​ម៉ូតូមួយគ្រឿងម៉ា​កQBX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HR-​9930 ជិះដោយយុវជន៣នាក់ធ្វើ​ដំណើរ​បញ្ច្រាសទិសដៅ​គ្នា ពីត្បូ​ងទៅជើ​ងយ៉ាង​លឿនដូ​ចហោះ និងជាន់ហ្វ្រាំងមិនទា​ន់ជ្រុ​លទៅបុ​កចំ​ហៀរថ​យន្តផ្នែកពីមុខខាងស្តាំពេញទំ​ហឹង ​បណ្តាលឲ្យដួលបោកនិងថ្នល់​រ​ងរបួ​សធ្ងន់​ទាំង៣​នាក់ រដូករណែលពេ​ញផ្លូវហើយត្រូវបានរថយន្តស​ង្គ្រោះ​បន្ទាន់​ក្លីនិក​ ហុងហាក់ ដឹកយក​ទៅសង្គ្រោះ​ភ្លាមៗ​។
ក្រោយ​កើត​ហេតុ សមត្ថកិច្ចមូលដ្ឋានបាន​ចុះម​កដល់ ហើយទំនាក់ទងទៅសមត្ថកិច្ច​ជំ​នាញឲ្យចុះមក​ធ្វើកា​រវា​ស់វែង យក​រថ​យន្តនិ​ងម៉ូតូ ទៅរក្សាទុកនៅការិយាល័យ​ច​រាច​រណ៍ផ្លូ​វគោករាជធានីភ្នំ​ពេ​ញ រង់ចាំដោះស្រា​យ៕

អត្ថបទដែលជាប់ទាក់ទង