ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេឈ្មួញឈើប្រណិត និងកូនចៅ តដៃជាមួយសមត្ថកិច្ចមេព្រៃ ពេលចាប់ឡានដឹកឈើ ទៅវៀតណាម

79

ខេត្តរតនគិរី៖ មេឈ្មួញឈើប្រណិត ដែលមានប្តីឈ្មោះ ទូច ប្រពន្ធឈ្មោះ ណាត និងកូនចៅ បានលើកគ្នាមកតវ៉ាជាមួយ សមត្ថកិច្ចមេព្រៃ ដែលស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង បម្រុងឆ្លងដែនទៅប្រទេសវៀតណាម។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ2018 វេលាម៉ោង3.30នាទីរសៀលលើផ្លូវជាតិលេខ78A ត្រង់ចំណុចលើទួលអូរត្រាវ ស្ថិតនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង។

នាយរងផ្នែករដ្ធបាលព្រៃឈើស្រុកអូរជុំ បានឃាត់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ដែលមានស្លាកលេខ កំពង់ចាម 2A 5588 ពណ៌សរ ផ្ទុកឈើប្រភេទធ្នុង ពេញមួយឡានសាំយ៉ុងបំណងយកទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ រួចខាងក្រុមឈ្មួញបានលើកគ្នាជាច្រើននាក់តដៃជាមួយសមត្ថកិច្ច ដោយមានបំពង់ទីបគំរាមវៃមេព្រៃ។

សមត្ថកិច្ច បានអះអាងថា មេឈ្មួញដែលជាម្ចាស់ឈើនឹងរថយន្តប្តីឈ្មោះ ទូច នឹងប្រពន្ធឈ្មោះ ណាត មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។

 

អត្ថបទដែលជាប់ទាក់ទង