យុទ្ធនាការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងទីតាំងអ៊ីនធឺណែត
រាជធានីភ្នំពេញ ៖ អនុវត្តន៍តាមបទបញ្ជា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងគណៈអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង ១៦ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារថ្មី៣ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ផ្សារថ្មី៣ បានបើកការបង្ក្រាបករណីជួញដូរ ស្ថិតនៅចំណុចមុខផ្សារសូរិយាម៉ល ផ្ទះលេខ៦២Eo ផ្លូវ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ។
អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ស្រី៥នាក់ រួមមាន ៖ ១-ឈ្មោះ យូ អ៊ឹង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (ជួញដូរ)
២-ឈ្មោះ នូច តារា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់) ៣-ឈ្មោះ នួន ភារុន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់) ៤-ឈ្មោះ ប៊ុន ស៊ីណាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់) ៥-ឈ្មោះ ស៊ិន ចាន់ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់) ៦-ឈ្មោះ ឈូក ម៉ារុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់) ៧-ឈ្មោះ ជា ដានី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់) ៨-ឈ្មោះ យ៉ាន ស្រីឡង់ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់) ៩-ឈ្មោះ ភួន ស៊ីណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់) ១០-ឈ្មោះ វ៉ាន់ ពៅ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ប្រើប្រាស់) ១១-ឈ្មោះ គីម ភេទស្រី ជនជាតិវៀតណាម (ប្រើប្រាស់)។ វត្ថុតាងចាប់យករួមមាន ១-ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១២កញ្ចប់ ២-ដាវកែច្នៃចំនួន១ដើម ៣-ថ្នាំគ្រាប់សង្ស័យជាថ្នាំញៀន ចំនួន១២គ្រាប់ ៤-ទូរស័ព្ទដៃ ចំនួន២គ្រឿង ៥-ប្រាក់រៀល ចំនួន ១៧៥៥០០រៀល ៦-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួក និង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី៕