ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរ អាជ្ញាធររាជធានីភ្នំពេញដែលធ្វើបានជោគជ័យម្ចាស់ផ្ទះកិច្ចប្រជុំAIMF ដែលបានបញ្ចប់ទៅថ្មីៗនេះ

135

ភ្នំពេញ៖ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកប៉ាសុជាតិវង្សបានថ្លែងកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញដែលបានខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវនិងសំរេចបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសារបារាំង(AIMF)លើកទី៣៩ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះ

  ការលើកពីការកោតសរសើរនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១២ធ្នូ២០១៩នេះនៅសាលារាជធានីភ្នំពេញ។

   លោកប៉ាសុជាតិវង្សបានមានប្រសាសន៍ថាមហាសន្និបាតនេះគឺជាមោទនៈភាពនិងជាកិត្តិយសដ៏ធំធេងសំរាប់កម្ពុជានិងសំរាប់រាជធានីភ្នំពេញនឹងបានឆ្លុះបញ្ចាំងពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញក្នុងរយះពេល៤០ឆ្នាំចុងក្រោយនិងធ្វើអោយរាជធានីភ្នំពេញកាន់តែមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ។

   លោកប្រធានក្រុមប្រឹក្សាក៏បានលើកឡើងផងដែរថានៅថ្ងៃទី១៧ធ្នូខាងមុខនេះក្រសួងមហាផ្ទៃនឹងអញ្ជើញគ្រប់ផ្នែកនិងស្ថាប័នពាក់ពន្ធ័ទៅធ្វើការផ្សព្វផ្សាយត្រៀមលក្ខណៈអនុវត្តអនុក្រឹត្យលេខ១៨៣..ក្រ.បកស្តីពីមុខងារនិងរចនាសម្ពន្ធ័រដ្ឋបាលខណ្ឌនៃរាជធានីភ្នំពេញនិងអនុក្រឹត្យលេខ១៩៣អ..ក្រប.ស្តីការប្រគល់មុខងារគ្រប់គ្រងនិងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានីខេត្តដែលជាការត្រៀមលក្ខណៈអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពចាប់ពីខែមករាឆ្នាំ២០២០ខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង