បុរសម្នាក់រងបួសធ្ងន់ធ្ងរ ដោយជនមិនទាន់ស្គាល់មុខមួយក្រុម ព្រួតគ្នាកាប់
ព្រះសីហនុ ៖ បុរសម្នាក់រងបួសធ្ងន់ធ្ងរ ដោយជនមិនទាន់ស្គាល់អត្តសញ្ញាណមួយក្រុមព្រួតគ្នា កាប់ដោយដាវ កាលពីម៉ោងជិត9កន្លះព្រឹកថ្ងៃទី13 ធ្នូ 2019 នៅ ភូមិ4 ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់តាមរបាយការណ៍បឋមថា អំពើហឹង្សានេះ មិនទាន់ដឹងថាផ្តើមមកពីរឿងអ្វីនៅឡើយ ក្នុងនោះក្រុមភាគីម្ខាង (មិនទាន់ដឹងចំនួន) បានយកដាវចំនួន02ដើម កាប់ទៅលើគ្រោះឈ្មោះឌី តារ៉ា ភេទប្រុស អាយុ22ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ចំក្បាលខាងស្តាំនិងថ្ងាស បន្ទាប់មកក្រុមជនដៃដល់ បានរត់គេចខ្លួនបាត់ ។ ករណីនេះសមត្ថកិច្ចគ្រប់ផ្នែក កំពុងស្រាវជ្រាវ រកជនដៃដល់ ចាប់យកមកដោះស្រាយតាមផ្លូវច្បាប់ រីឯជនរងគ្រោះ ត្រូវបានប្រជាការពារ យកមកមណ្ឌលសុខភាពស្ទឹងហាវ និងក្រោយមកបានបញ្ជូនបន្ត ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
