ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជូនពរ រួមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៥ ឆ្នាំ ឈានចូល ៦៦ ឆ្នាំ

152

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតជូនពរ រួមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៥ ឆ្នាំ ឈានចូល ៦៦ ឆ្នាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ខាងមុខទេ៖ តាងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ។

ជាការពិតណាស់ ក្នុងតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចូលរួមចំណែកយ៉ាង
ធំធេង ក្នុងការការពារសិទ្ធិស្ត្រី លើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រីដោយស្នើសិទ្ធិ ស្នើភាពក្នុងសង្គម និងលើកកម្ពស់ការ
ធ្វើសេចក្តីសម្រេចចិត្តរបស់ស្ត្រីគ្រប់កាលៈទេសៈ ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសការបំពេញ
បេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងវិស័យមនុស្សធម៌ ស័ក្តិសមបំផុតចំពោះគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នក
ដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ
នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ។

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ ៖ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងប៊ី វត្ថុស័ក្តិសិទ្ធិ
ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហា
ប្រសើរគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍
អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដឹកនាំស្ថាប័ន
កាកបាទក្រហមកម្ពុជា ដើម្បីបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង