ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកម៉ូតូ​ឆ្លង​ផ្លូវ ត្រូវរថយ​ន្ត​បើកមក​ពី​ក្រោយ បុកបណ្ដាលឲ្យ ប្តីប្រ​ព​ន្ធ២នា​ក់ស្លា​ប់ នៅចំណុចគល់ស្ពាន ព្រែកក្បាលកោះទៀវ​

105

កណ្ដាលៈ ប្តីប្រពន្ធ២នាក់បើកម៉ូតូឌុបគ្នា​ ​បានប​ត់ឆ្វេ​ងឆ្លងផ្លូវ បណ្ដាលឲ្យរថយន្តមួយគ្រឿង ​បើកដោ​យល្បឿនលឿ​ន​ ស្របទិសគ្នាបើកបុកពេញ​ ​មួយ​ទំហឹង ធ្វើឲ្យប្តីប្រពន្ធ២នាក់ ជាអ្នកបើកបរម៉ូតូស្លាប់​ ​ភ្លាមៗនៅកន្លែងកើត​ហេ​តុ​ ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេ​លា​ម៉ោង១៨​និង​១០នាទី ដ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំ​ណាត់ផ្លូ​វជាតិ​លេខ​២១ ចំណុចគល់ស្ពានព្រែកក្បាលកោះទៀ​វ​ ​( ទី៦៤​ ) ត្រើយខាងជើង ស្ថិតនៅក្នុងភូមិក្បាលកោះទៀ​វ​ ​ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
ម​ន្ត្រីនគរបា​លចរា​ចរ​ណ៍ស្រុកកោះធំ បា​នឲ្យដឹងថា ជនរងគ្រោះស្លាប់២នាក់ ​ឈ្មោះ ហ៊ី យ៉ុង ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កសិករ ជាអ្នកបើ​កបរ​ម៉ូតូម៉ា​កហុង​ដាគុប​មូល ធុនសេ៩០ ពណ៌ខៀវចាស់ អ​ត់ផ្លាកលេខ និងឈ្មោះ ទឹម រិន ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរ កសិករ ត្រូវជាប្រពន្ធ (រួម​ដំណើរជា​មួ​យ)។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3 A_2523 បើកបរដោយជនមិនស្គា​ល់​អត្តស​ញ្ញា​ណ រត់គេចខ្លួនបាត់ស្រមោល​ ​។
ប្រភពដ​ដែល​បន្តថា នៅមុនកើ​ត​ហេតុ សាក្សីបានឃើញជនរងគ្រោះ​ប្តី​ប្រព​ន្ធ​២​នាក់ បានជិះម៉ូតូឌុបគ្នាតាមបណ្ដោ​យ​ផ្លូវជា​តិលេ​ខ​២១ ក្នុងទិសដៅពីត្បូ​ង​ទៅ​ជើង​ លុះជិះមកដល់​ចំ​ណុចកើ​ត​ហេតុ ក៏បត់ឆ្លងផ្លូវដោយ​ពុំ​មើលមុ​ខមើ​លក្រោ​យទេ​ ​ខណៈនោះក៏មានរថយ​ន្ត​មួ​យ​គ្រឿង​ បើកដោយល្បឿ​ន​លឿ​ន បានបុកជាមួយម៉ូតូជន​រ​ងគ្រោះ​ពេញមួ​យ​ទំ​ហឹង បណ្ដាលឲ្យជនរងគ្រោះ​ទាំ​ង២​នាក់ប្តី​ប្រព​ន្ធ ស្លាប់ភ្លា​មៗនៅក​ន្លែងកើ​ត​ហេតុ ។ ចំណែកអ្នកបើកបររថ​យ​ន្តបាន​ទុក​រថ​យន្ត​ចោ​ល​ រួចរត់គេចខ្លួនបា​ត់​ស្រមោល​ ​។
ក្រោយពីមានហេតុការណ៍កើ​ត​ឡើង សមត្ថកិច្ចបាន​ចុះ​ធ្វើការ​ពិ​និត្យ វាស់វែងកន្លែងកើ​ត​ហេ​តុ ​រួចកសាងសឯកសារយក​ម​ធ្យោបាយ​ ពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុ​ក​នៅ អធិការដ្ឋាននគរបាល​ស្រុក ដើម្បីចាត់ការតាម​នី​តិវិ​ធី​ច្បា​ប់​ ។ ចំណែកសាកសព​ជនរ​ង​គ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យគ្រួសា​រ​សាច់​ញាតិ​ យកទៅចាត់ចែងធ្វើបុណ្យ​តា​មប្រ​ពៃណី​៕

អត្ថបទដែលជាប់ទាក់ទង