លោកអធិការប៉ូលិសកៀនស្វាយ៖ ជូនដំណឹងដល់ប្រជាជនទើបគ្រប់អាយុមកធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរទុកប្រើប្រាស់
កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបានប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩នេះថាផ្នែកជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយក្នងមួយរយះនេះបានចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូន
ដល់បងប្អូនប្រជាជនទាំងពីរភេទ ដែលរស់នៅ ក្នងមូលដ្ឋាន ស្រុកកៀនស្វាយខេត្តកណ្ដាលដែលមានចំនួន៨ឃុំហើយនៅសប្ដាហ៍នេះកម្លាំងសមត្ថិច្ចប៉ូលិសជំនាញផ្នែកអត្តសញ្ញាណប័ណ្ណស្រុកកៀនស្វាយបានចុះសហការណ៍គ្នាជាមួយកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ឃុំសំរោងធំគឺកំពង់តែធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាជនទាំងពីរភេទមានរយះពេលមួយអាទិត្យហើយពោលគឺនៅថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩ នេះដោយផ្នែកខាងជំនាញផ្នែកអត្តសញ្ញាណបណ្ណ័សព្ជាតិខែ្មរ បានចុះមកថតរូបជូន បងប្អូន ប្រជាជនដែលទើបតែគ្រប់អាយុធ្វើអត្តសញ្ញាណបណ្ណ័និងអត្តសញ្ញាណប័ណ្ណអស់សុពលភាព នៃការប្រើប្រាស់នឹងបងប្អូនដែលមិនធ្លាប់បានធ្វើអត្តសញ្ញាណបណ្ណ័សោះ។
ដូចនេះសូមបញ្ជាក់ផងដែថាត្រូវយកឯកសារដើមពាក់ពន្ធ័ដូចខាងក្រោម:
១ សំបុត្រកំណើត
២ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
បព្ជាក់ ទីតាំងធ្វើនៅ ប៉ុស្តិ៍ប៉ូលិសឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាចំពោះអត្តសញ្ញាណប័ណ្ណមួយសន្លឹកនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងនាមយើងជាប្រជាជនខ្មែរគ្រប់រូបគឺទុកប្រើប្រាស់សម្គាល់ខ្លួននិងយកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជាប្រើប្រាស់ពេលបំពេញបែបបទពេលដាក់ពាក្បសុំចូលបម្រើការងារនៅតាមអង្គភាពក្រសួងមន្ទីររដ្ឋនានានិងតាមបណ្ដាក្រុមហ៊ុន សហគ្រាឯកជនព្រមទាំងធ្វើប៉ាស្ព័រផងដែរ។ដូចនេះសូមបងប្អូនអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នាព្រោះពេលវេលាមានកំណត់សម្រាប់ចុងឆ្នាំ២០១៩នេះ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនបានអោយដឹងទៀតចំពោះសកម្មភាពកម្លាំងសមត្ថកិច្ចប៉ូលិសជំនាញផ្នែកអត្តសញ្ណាណប័ណ្ណស្រុកកៀនស្វាយគឺបន្តចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនបងប្អូនប្រជាជនគ្រប់បណ្ដាឃុំទាំង៨ឃុំរបស់ស្រុកកៀនស្វាយខេត្តកណ្ដាលដោយនៅសប្ដាហ៍នេះគឺចាប់ផ្ដើមធ្វើជូនប្រជាជនចាប់ពីប៉ុស្ដិ៍ប៉ូលិសឃុំសំរោងធំមុនគេហើយបន្តចុះធ្វើតាមបណ្ដាឃុំនិមួយៗតាមដងផ្លូវជាតិលេខ១ក្នុងមូលដ្ឋានស្រុកកៀនស្វាយនិងឃុំតាមដងផ្លូវកៅស៊ូលេខ១១០ក្នុងមូលដ្ឋានស្រុកកៀនស្វាយខេត្តកណ្ដាលផងដែរ៕
