ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីជនជាតិវៀតណាមម្នាក់ស្រស់ស្អាត ដាច់ខ្យល់ស្លាប់ ពេលមកដល់វត្តស្រោចទឹក

309

 

ភ្នំពេញ : ស្រ្តីស្រស់ស្អាតម្នាក់ជនជាតិវៀតណាមដាច់ខ្យល់ស្លាប់ ក្រោយពីមិត្តភ័ក្រ្តដឹកយកមកស្រោចទឹកនៅវត្តស្វាយពពែនិងបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នាថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០១៩នៅចំណុចវត្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះសពឈ្មោះ Nguyen Thi Minh Hanh ភេទស្រី អាយុ ២៧ឆ្នាំ ជាអ្នកទេសចរណ៍ ចូលប្រទេសកម្ពុជា បាន៣ថ្ងៃស្នាក់នៅសង្កាត់ទន្លេបាសា ។

បើតាមមិត្តភ័ក្រស្ត្រីរងគ្រោះ បានបញ្ជាក់ថា មិត្តគាត់មានអាការៈដូចមិនស្រួលខ្លួន ខណៈនោះក៏បានបបួលទៅមន្ទីរពេទ្យដែរ តែស្ត្រីរងគ្រោះ បានប្រាប់អោយយកខ្លួនទៅវត្ត ដើម្បីអោយព្រះសង្ឃស្រោចទឹកប្រោះព្រំ ក្រែងបានស្រួលខ្លួនខ្លះ គ្រាន់បើជាងយើងទៅពេទ្យ ។ លុះមកដល់វត្តស្វាយពពែ ក៏អោយព្រះសង្ឃស្រោចទឹកប្រោះព្រំរួច ក៏ដាច់ខ្យល់ស្លាប់ទៅ ហើយបង្កការភ្ញាក់ផ្អើលព្រះសង្ឃប្ដឹងនគរបាលអោយចុះមកវត្តត្រួតពនិត្យសព ។

មុនកើតហេតុ បើតាមដូនជីនៅក្នុងវត្ត ស្វាយពពែ បាននិយាយថា មានបុរសស្ត្រី ជិះរថយន្តព្រូសពណ៌ស ជិះគ្នា៥នាក់ ប្រុស២ ស្រី៣ ក្នុងនោះក៏មានជនរងគ្រោះផងដែរ ខណៈមកដល់ក្នុងវត្តក៏បានអង្វរព្រះសង្ឃអោយជួយស្រោចទឹកដល់ជនរងគ្រោះ ក្រោយពីប្រោះព្រំរួច ស្ត្រីរងគ្រោះតាមស្លាប់ទៅចំណែកបុរស២នាក់នោះប្រាប់ថាបើករថយន្តទៅហៅរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យតែទៅបាត់ឈឹងតែម្ដង ។

នគរបាលបានអោយដឹងថាក្រោយពីទទួលព័ត៍មានពីព្រះសង្ឃថាមានស្រ្តីម្នាក់ស្លាប់ដាក់ចុះពីលើរថយន្តព្រូសរួចប្រញ្ញាប់ទៅសួរនាំអ្នកដែលឃើញហេតុការមិត្តភ័ក្រ្តជនរងនិងយាយជីការសន្និដ្ឋានសពនេះសង្ស័យខ្យល់គរ(គាំងបេះដូងបច្ចប្បន្នមិនទាន់មានគ្រួសារយកតំកល់នៅវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរងចាំស្វែងរកក្រុមគ្រួសារជាក្រោយឬក៏អោយប្រគល់អោយមិត្តភ័ក្រ្ត ៕

អត្ថបទដែលជាប់ទាក់ទង