ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យមួយនាក់ទៅសាលាដំបូងខេត្តតាកែវពាក់ព័ន្ធករណីហិង្សាដោយចេតនា, ប្តីទាញពូថៅកាប់ប្រពន្ធរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ

109

ខេត្តតាកែវនៅថ្ងៃសៅរ៍រោចខែមិគសិរឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមួយនាក់ទៅសាលាដំបូងខេត្តតាកែវពាក់ព័ន្ធករណីហិង្សាដោយចេតនា(ហិង្សាក្នុងគ្រួសារ) ប្រព្រឹត្តនៅស្រុកបាទី  តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹងថានៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩វេលាម៉ោង១៩និង៣០នាទីមានករណីហិង្សាក្នុងគ្រួសារមួយកើតឡើងនៅចំណុចភូមិកណ្តាលឃុំដូងស្រុកបាទីខេត្តតាកែវមានករណីហិង្សាក្នុងគ្រួសារមួយកើតឡើងដែលបង្កឡើងដោយជនសង្ស័យឈ្មោះអ៊ុចនីភេទប្រុសអាយុ៤៨ឆ្នាំរស់នៅភូមិឃុំកើតហេតុប្រដាប់ដោយពូថៅកាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះម៉េតម៉ាចអាយុ៤៦ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាបណ្តាលឱ្យរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ  ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត  ចំពោះមូលហេតុដែលឈានដល់ការប្រើអំពើហិង្សាបណ្តាលមកជនសង្ស័យជាប្តីមានការប្រច័ណ្ឌទៅលើប្រពន្ធរបស់ខ្លួន

អត្ថបទដែលជាប់ទាក់ទង