ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសបរទេសម្នាក់ បានថតវីដេអូថា មិនគួរមកលេងកម្ពុជា , ទង្វេីជនបរទេសនេះ ជាភេវរករមានចេតនា បំផ្លាញសេដ្ឋកិច្ចខែ្មរ

74

 

ភ្នំពេញ ៖ អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ទង្វេីជនបរទេសនេះ​ ជាភេវរករមានចេតនា បំផ្លាញសេដ្ឋកិច្ចខែ្មរ តាមរយ:បន្លាចទេសចរបរទេស កុំឱ្យចូលមកដេីរកម្សាន្តនៅ

នៅកាលពីពេលថ្មីៗនេះ មានជនបរទេសម្នាក់ បានបង្ហោះវិដេអូ​មួយ ក្រោយពីគេបានមកដើរលេង​​ នៅតាមបណ្តាប្រទេសនានា ស្រាប់តែមកដល់ប្រទេសកម្ពុជា បែរជាប្រើពាក្យសំដីមិនសមរម្យ មើលងាយ ទើបធ្វើឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជា មិនពេញចិត្តយ៉ាងខ្លាំង ចំពោះជនបរទេសម្នាក់នេះ។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរ លើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី 15 ខែធ្នូនេះថា “ទង្វេីរបស់បរទេសរូបនេះ​ ដែលបានស្វែងរកថតផ្សាយ តែចំណុចទីកន្លែងកខ្វក់តូចតាច ដេីម្បីបន្លាចអ្នកទេសចរ! ទង្វេីជនបរទេសនេះ​ ជាភេវរករមានចេតនា បំផ្លាញសេដ្ឋកិច្ចខែ្មរ តាមរយ:បន្លាចទេសចរបរទេស កុំឱ្យចូលមកដេីរកម្សាន្តនៅកម្ពុជា! តេីប្រទេសណា គ្មានកន្លែងកខ្វក់សោះនោះ?”។

បើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Uriah Lyford  ៖ បរទេសចេញវីដេអូមើលងាយ និយាយបង្កាច់បង្ខូចកិត្តិយស នៃប្រទេសកម្ពុជា ដោយសារនារីខ្មែរ មិនងាយបោកប្រាស់ ដូចនារីផ្សេង 1) សូមសរសើរនារីខ្មែរ ដែលអត់បានចាញ់ល្បិចរបស់គាត់ 2) សូមអំពាវនាវដល់មន្ត្រីរាជការ ចាត់វិធានការជាមួយ នឹងបុគ្គលម្នាក់នេះ 3) សូមបន្តក្នុងការអនុញ្ញាត ឱ្យមានសេរីភាព ក្នុងនិយាយ តែបើយើងនិយាយអ្វីមួយ ដែលខុសច្បាប់ គឺប្ដឹងបាន (បើសិនជាម្ចាស់ផ្ទះសំណាក់ ឬសណ្ឋាគារ ដែលគាត់បានស្នាក់នៅ ចងចាំមុខគាត់ សូមទាក់ទងប៉ូលីស ដូច្នេះអាចស៊ើបអង្កេតបានសូមអរគុណ) ៕

អត្ថបទដែលជាប់ទាក់ទង