ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ខណៈកំពុង ធ្វើសកម្មភាពបើកល្បែងស៊ីសងកត់កន្ទុយលេខឆ្នោតវៀតណាម នៅសង្កាត់ផ្សារដើមគរ

171

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកសហការជាមួយគណ:បញ្ជាការឯកភពខណ្ឌធ្វើការឃាត់ខ្លួន  ខណៈពួកគាត់កំពុងធ្វើសកម្មភាពបើកល្បែងស៊ីសងកត់កន្ទុយលេខឆ្នោតវៀតណាមដោយខុសច្បាប់មួយកន្លែងនៅផ្សារដើមគរ។

   ប្រតិបត្តិការនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៦និង០០នាទីនៅចំណុចមុខផ្ទះលេខ៧A ផ្លូវលេខ៣៣៦ ក្រុមទី៣ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

   ជនសង្ស័យ១-ឈ្មោះ លីម ស្រីពៅ ហៅ ពៅ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់ឆ្នោត ស្នាក់នៅផ្ទះជួលមិនស្គាល់លេខផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  រាជធានី ភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។២-ឈ្មោះ វុធ  ពិទូ  ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យទឹកល្អក់ ស្នាក់នៅផ្ទះលេខ២១០ ផ្លូវលេខ៣៣៦ ក្រុមទី៤ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។

៣-ឈ្មោះ ស្រេង ឡៃ ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក អនាម័យ សណ្ឋាគារឈូកទិព្វ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩៧ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។

   ចំពោះវត្ថុតាងចាប់យករួមមាន ក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន០២សន្លឹក , ម៉ាស៊ីនគិតលេខម៉ាក Casio ចំនួន០១គ្រឿង , លុយខ្មែរចំនួន២៩៥.០០០៛ (ម្ភៃប្រាំបួនមុឺនប្រាំពាន់រៀល) , ក្រដាសសំរាប់កត់ឆ្នោតមួយចំនួន , លទ្ធផលចេញឆ្នោតវៀតណាមរួចដាច់ជាពីរកំណាត់មួយចំនួន , ក្រដាសកាគារចំនួន០២សន្លឹក និងទូរស័ព្ទដៃម៉ាកI phone 7 plus ពណ៌ផ្កាឈូក មួយគ្រឿង។

  មន្ត្រីប៉ូលីសខណ្ឌទួលគោកបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចប៉ូលីសនិងអាជ្ញាធរបានទទួលព័ត៌មានថា ទីតាំងខាងលើបានលួចបើកល្បែងស៊ីសងកត់កន្ទុយលេខឆ្នោតវៀតណាមដោយខុសច្បាប់ ទើបសមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរដែនដីដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាលខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការគ្នា ចុះបង្ក្រាបតែម្តង ។

  បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង