ចែកជូនអំណោយដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន១៧៥គ្រួសារស្ថិតក្នុងភូមិបាក់ទូក
ភ្នំពេញ៖លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅថ្ងៃទី៦ខែមករាឆ្នាំ២០២០បានអញ្ជើញចែកជូនអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន១៧៥គ្រួសារស្ថិតក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវយប់ថ្ងៃទី៥ខែមករាឆ្នាំ២០២០។
អំណោយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ
ក្នុងមួយគ្រួសារទទួលបាន៖
១– តង់កៅស៊ូចំនួន១(ទំហំ៤មx៦ម)
២– អង្ករចំនួន៣០គីឡូក្រាម
៣– មីជាតិចំនួន១កេសតូច
៤– ទឹកបរិសុទ្ធចំនួន១កេស
៥– ទឹកត្រីចំនួន១យូរ(៦ដប)
៦– ទឹកស៊ីអឺវចំនួន១យួរ
(៦ដប)
៧– ទឹកក្រូចចំនួន១យូរ(៤កំប៉ុង)
៨– ស្ករសចំនួន១គីឡូក្រាម
៩– ទឹកដោះគោចំនួន២កំប៉ុង
១០– តែចំនួន៥កញ្ចប់
១១– ថវិកាចំនួន៥០.០០០
សូមបញ្ជាក់ថាលំនៅដ្ឋានប្រជាពលរដ្ឋនៅអមតាមផ្លូវរថភ្លើងត្រូវភ្លើងឆេះអស់១៥ខ្នងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី៦ខែមករាឆ្នាំ២០២០នៅតាមផ្លូវរថភ្លើងភូមិបាក់ទូកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ។
លំនៅដ្ឋានពលរដ្ឋនៅអមតាមផ្លូវដែកខាងលើសុទ្ធតែផ្ទះឈើប្រក់ស័ង្កសីគ្មានសណ្តាប់ធ្នាប់ខណៈដែលទទួលរងគ្គិភ័យឆាបឆេះរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរគមន៍ក៏ប៉ុន្តែផ្លូវតូចចង្អែតរថយន្តចូលមិនរួចភ្លើងឆេះខ្លាំងសន្ធោសន្ធៅអស់រយៈពេលច្រើនម៉ោងឆេះអស់១៥១ខ្នង ទាំងស្រុង។
សមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យនេះមិនមានមនុស្សរងរបួសនោះទេដោយរងការខូចខាតសម្ភារមួយចំនួនធំនិងផ្ទះប្រជាពរដ្ឋ១៥ខ្នងត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចន្តអគ្គិសនី ចំណែករថយន្តពន្លត់អគ្គិភ័យមកចំនួន៤១គ្រឿងនិងប្រើប្រាស់អស់ទឹក៤១ឡានអគ្គិភ័យក៏រលត់ទៅវិញទាំងស្រុងនៅម៉ោង៣និង១០យប់៕ដោយ៖បញ្ញាស័ក្តិ




