ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបន្លែច្បារអំពៅ៖ ពាក្យស្លោក «អរគុណសន្តិភាព» ត្រូវបានរំលេចឡើងក្នុងផ្សារអាជីវករនាំគ្នាឈរកាន់ស្លាក អរគុណសន្តិភាពដោយញញឹមស្រស់ស្រាយ

772

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៦ខែមករាឆ្នាំ២០២០នេះលោកសាន់ ប៊ុនណាប្រធានគណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញរាជធានីភ្នំពេញព្រមទាំងសហការីដោយបានចុះទៅសាកសួរសុខទុក្ខនិងសំណេះសំណាលគ្នាជាមួយបងប្អូនអាជីវករផ្សារបន្លែច្បារអំពៅដើម្បីធ្វើការចែកចាយ នូវពាក្យស្លោក «អរគុណ សន្តិភាព»នេះផងដែរដើម្បីអោយបងប្អូនអាជីវករគាត់បានយល់ដឹងកាន់តែច្បាស់យ៉ាងស៊ីជម្រៅអំពីគុណតម្លៃនៃសន្ដិភាព ដែលបង្កលក្ខណៈអោយមានការជួបជុំគ្នារៀបចំពិធីសប្បាយផ្សេងៗ ដោយគ្មានការភ័យខ្លាចពិសេសបងប្អូនអាជីវករផ្សារបានមកប្រកបអាជីវកម្មលក់ដូរអីវ៉ាន់នៅក្នុងបរិវេណផ្សារបន្លែច្បារអំពៅផងដែរ។ហើយលើសពីនេះទៀតនោះបានបង្ហាញអោយឃើញថាប្រជាជនទាំងអស់និយាយជារួមនិងនិយាយដោយឡែកបងប្អូនអាជីវករផ្សារបន្លែច្បារអំពៅគឺពួកគាត់គឺពិតជាត្រូវការសន្ដិភាពខ្លាំងណាស់។
សូមបញ្ជាក់ផងដែរថា ពាក្យស្លោក «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូនដល់ប្រជាជនក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ។សម្តេចតេជោនាយករដ្ឋមន្ត្រី បានអោយតម្លៃយ៉ាងខ្លាំងទៅលើពាក្យសន្តិភាពនេះ ដែលសម្តេចថ្លែងបានបញ្ជាក់ថា ដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាជនចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ដែរ។
លោកសាន់ប៊ុនណាប្រធានផ្សារបន្លែច្បារអំពៅបានលើកឡើងដោយសង្កត់ធ្ងន់ថាចំពោះអត្ថន័យ«អរគុណសន្តិភាព»គឺមានសារៈសំខាន់ខ្លាំងណាស់ដោយសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដោយបានរំដោះប្រទេសជាតិនិងប្រជាជនអោយរួចផុតពីរបបបនប្រល័យពូជសាសន៍ប៉ុលពតនិងការពារនៃការវិលត្រឡប់មកវិញរបបប៉ុលពត។
លោកសាន់ ប៊ុនណាប្រធានផ្សារបន្លែច្បារអំពៅបានមានមតិលើកឡើងពីអត្ថន័យនៃពាក្បស្លោក«អរគុណ សន្តិភាព»ដែលត្រូវបានគណៈកម្មការផ្សារបន្លែច្បារអំពៅយកមកចែកជូនដល់ដៃបងប្អូនអាជីវករនៅតាមបណ្ដាតូបលក់ដូរអីវ៉ាន់ពួកគាត់និមួយៗដោយបងប្អូនអាជីវករផ្សារបន្លែច្បារអំពៅឬផ្សារក្រោមដោយគាត់ឈរទទួលយកនូវពាក្បស្លោក អរគុណសន្តិភាពហើយបានលើកបង្ហាញជាសាធារណៈនៅតាមមុខតូបលក់ដូរអីវ៉ាន់ពួកគាត់និមួយៗប្រកបដោយបរិយាកាសទឹកចិត្តសប្បាយរីករាយនូវពាក្បស្លោក អរគុណសន្តិភាព.!!!ពោលគឺសន្តិភាពធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។ដូចនេះសន្តិភាពពិតជាមានតំលៃមិនសាបសូន្យឡើយមិនថានាពេលកន្លងមក ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ។ហើយមនុស្សទាំងអស់គ្នាពិតជាត្រូវការសុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង