ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចខណ្ឌបឹងកេងកង ធ្វេីការឃាត់ខ្លួនជនជាតិចិន២នាក់ ក្រោយពីបង្កធ្វើឱ្យមានអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង

107

 

ភ្នំពេញ៖​ ជនជាតិចិន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកងធ្វើការឃាត់ខ្លួនក្រោយពីបង្កឱ្យមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង ដោយមានពាក្យបណ្ដឹងពីម្ចាស់ផ្ទះចំនួន៣។

គួបញ្ជាក់ថា កាល​ពី​វេលា​ម៉ោង​២នឹង៥០នាទី រសៀល​ ថ្ងៃ​ទី​៥ខែមករា​ ឆ្នាំ​២០២០នៅចំនុចហាងកាត់សក់ជនជាតិចិន​ យីហោ​ (រចនាបថអន្តរជាតិ​)​មានទីតាំង​នៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស​  ផ្ទផ្ទះលេ៥៣៩ ក្រុម១ ភូមិ១ សង្កាត់​បឹងកេងកង​២ ខណ្ឌបឹងកេងកងង​ នៅ​ក្រោយ​នឹង​  ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​២។

តាម​តាមប្រភពព័ត៌ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​  កេីតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា​ នៅមុនពេលកើតហេតុ គេមានផ្សែងហុយពេញផ្ទះម្ចាស់ផ្ទះជួលឈ្មោះZHAO JI KUI អាយុ៣០ឆ្នាំជនជាតិចិនស្នាក់នៅផ្ទះកើតហេតុខាងលើ ផ្ទះបងប្អូនប្រជាពលរដ្ធខ្មែរជួលទៅអោយជនជាតិចិនស្នាក់នៅ ជាប្រភេទផ្ទះ​ថ្ម​ លាយឈេី​ ប្រក់ស័ង្កសី​​

បើតាមសម្ដីជនជាតិចិនដែលស្នាកនៅជាមួយគ្នាបានបង្ហើបប្រាប់ឲ្យដឹងថា មូល​ហេតុ​ដែល​បង្ក​ឲ្យ​អណ្តាត​ភ្លេីង​ឆាបឆេះ​ឡេីងនោះ​  គឺ​ដោយសារ​ជនជាតិ​ចិន​ដែល​ស្នាក់នៅនោះ​ ចម្អិនម្ហូប​ទុក​ចោល​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ក៏​បណ្ដាល​កេីត​មាន​ជា​អណ្តាត​ភ្លេីង​ឆាបឆេះ​ឡេីង​តែ​ម្តង​  ផ្អើល​អស់​ប្រជាពលរដ្ឋ​ ស្នាក់នៅ​ជិតកន្លែង​កើតហេតុ​ភ័យ​ស្លន់​ស្លោ​រ​នាំ​គ្នា​រេី​ឥវ៉ាន់​រត់​ចេញ​ពី​កន្លែង​ហេតុ​ទាំង​ភ័យ​តក់​ស្លុតព្រលឹងចុងសក់គ្រប់គ្នា​ ភ្លាមៗ​បន្ទាប់​ពី​កេីត​ហេតុ​  សមត្ថកិច្ច​មូលដ្ឋាន​នឹង​ប្រជាពលរដ្ឋ​ក៏ព្យាយាម​ យក​ពំពង់ពន្លត់​អគ្គីភ័យ​បាញ់​ពន្លត់​អស់​ជាច្រើន​បំពង់​ផងដែរ​ នឹងបានទាក់ទង​ហៅខាង​រថយន្ត​ពន្លត់​អគ្គីភ័យ​  មកអន្តរាគមន៏​បាញ់​ពន្លត់​ភ្លាមៗ​អស់ជាច្រេីនគ្រឿង​ទេីប​ ភ្លេីង​រលត់​ទៅ​វិញ​ ។  នឹងបណ្តាល​អោយ​ផ្ទះ​ចំនួន​១ខ្នង ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ខូចខាត​ស្ទេី​រតែទាំង​ស្រុង​។

ក្រោយមកម្ចាស់ផ្ទះគេចំនួនបីក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ក្របាលបន្តិចកងទី២ ចំពោះជនជាតិចិនដែលបង្កឱ្យមានអគ្គិភ័យឆាប់ឆេះដល់ផ្ទះរបស់គាត់សរុបជាទឹកប្រាក់ជិត ៥ម៉ឺនដុល្លារ ដោយសារតែជនជាតិចិនជាអ្នកបង្ករ មិនមានលទ្ធភាពសងជាសំណងទៅខាងម្ចាស់ផ្ទះ សមត្ថកិច្ចខណ្ឌបឹងកេងកងនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង