បុរសមានប្រពន្ធបី ត្រូវជនសរសៃប្រសាទប្រពន្ធពីរ វាយជាង១០ខ្នងពូថៅស្លាប់
ខេត្តស្វាយរៀង៖ មានករណីឃាត្តកម្មដ៏សាហាវបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងខណៈជនរងគ្រោះចូលទៅសួរនាំរឿងផឹកស៊ីដើរចោលគ្នាក៏ត្រូវជនសរសៃប្រសាទម្នាក់ខឹងទាញបានពូថៅពុសឧសវាយជាង១០ពូថៅត្រូវក្បាលជាច្រើនពូថៅនិងដើមទ្រូងឆ្អឹងជំនីរជាំពេញខ្លួនស្លាប់នៅក្នុងថ្លុកឈាម។
ករណីដ៏សាហាវនេះកើតឡើងនៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២០នៅភូមិដូនសរឃុំដូនសស្រុកស្វាយជ្រំខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំដូនសបានឲ្យដឹងថាជនរងគ្រោះឈ្មោះឥនស៊ីថាអាយុ៥៦ឆ្នាំអតីតទាហាននៅខេត្តមណ្ឌលគីរីមានទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើត្រូវជនសរសៃប្រសាទវាយនិងផ្លែពូថៅជាង១០ពូថៅស្លាប់ភ្លាមៗនៅមុខផ្ទះជនជាឃាតករតែម្តង។ចំណែកជនសង្ស័យឈ្មោះព្រំថុលភេទប្រុសអាយុ៥៧ឆ្នាំជានជនសរសៃប្រសាទចំនួន៥ឆ្នាំមកហើយដែលមានផ្ទះក្បែរគ្នានិងជនរងគ្រោះ។បើតាមស្រីម្នាក់ជាបងថ្លៃជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃ៧មករាជនរងគ្រោះបានដកបន្លែស្ពៃដឹកដើរចែកបងប្អូនក្នុងភូមិក្រោយមកក៏បានយកស្ពៃទៅឲ្យជនសង្ស័យហើយបានដឹកជនសង្ស័យទៅលេងផ្ទះបងប្អូនម្នាក់ទៀតនៅខាងត្បូងព្រែកដូនសនិងយកបន្លែស្ពៃទៅឲ្យផងរួចក៏ម្ចាស់ផ្ទះបបួលឲ្យនៅលេងនិងផឹកស៊ីបន្តិចបន្តួចខណៈនោះជនសង្ស័យមិននៅផឹកទេបានដើរត្រឡប់មកផ្ទះវិញបាត់លុះម៉ោង១១និង៣០នាទីព្រឹកជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញហើយបានទុកម៉ូតូនិងកូនស្រីនៅមុខផ្ទះរួចដើរទៅផ្ទះជនសង្ស័យចម្ងាយ៥០មែត្រហើយបានអង្គុយលើគ្រែក្រោមផ្ទះទំនងជាចង់សួររឿងដើរមកផ្ទះវិញខណៈនោះស្រាប់តែជនសង្ស័យខឹងទាញពូថៅវាយទៅលើជនរងគ្រោះយ៉ាងញាប់ដៃតែម្តងឃើញដូច្នេះអ្នកជិតខាងសុទ្ធតែស្រីៗមិនហ៊ានចូលជួយទេក៏រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្ត៍រដ្ឋបាលឃុំឲ្យមកជួយពេលសមត្ថកិច្ចមកដល់គឺហួសពេលទៅហើយ។ក៏ចាប់ខ្លួនជនសង្ស័យទៅប៉ុស្ត៍ដើម្បីសាកសួរ។បើតាមសមត្ថកិច្ចបានឲ្យដឹងទៀតថាជនសង្ស័យមានជម្ងឺសរសៃប្រសាទរយៈពេល៥ឆ្នាំហើយកំពុងព្យាបាល។រីឯអ្នកស្រុកប្រាប់ថាជនសសៃប្រសាទនេះមានប្រពន្ធពីរប្រពន្ធដើមឈ្មោះជុំសំអុលអាយុ៥៣ឆ្នាំមានកូន៥នាក់ស្រី៣នាក់។មានប្រពន្ធចុងលួចលាក់ក្រោយមកប្រពន្ធចុងនោះឲ្យគ្រូដាក់ស្នេហ៌ប្តីដាក់ចុះដាក់ឡើងស្រាប់តែក្លាយជាមនុស្សសរសៃប្រសាទ៥ឆ្នាំមកហើយក្រោយមកពេលធ្វើទុក្ខរើសរសៃប្រសាទបានចាប់ប្រពន្ធនិងកូនៗចងក្រោមផ្ទះហើយគម្រាមសម្លាប់ចោលក៏ត្រូវសមត្ថកិច្ចមកជួយរំដោះប្រពន្ធកូនរួចផុតពីការគម្រាមនោះ។
ប្រភពដដែលបានបន្តថាៈដោយប្រពន្ធកូនភ័យខ្លាចបាននាំគ្នារត់ចោលទៅនៅស្រុកផ្សេងអស់រយៈ៣ឆ្នាំមកហើយជនសង្ស័យរស់នៅផ្ទះម្នាក់ឯងហើយត្រូវជនរងគ្រោះមកលេងជាមួយនិងដឹកដើរផឹកស៊ីជុំគ្នាស្ទើរាល់ថ្ងៃនិងឲ្យបាយសម្លរស្ទើតែរាល់ថ្ងៃដែរ។ចំណែកជនរងគ្រោះឈ្មោះឥនស៊ីថាមានប្រពន្ធ៣នាក់កូន១០នាក់ស្រី៦នាក់។ប្រពន្ធដើមឈ្មោះរស់តូចអាយុ៥៩ឆ្នាំមានកូន០៩នាក់ស្រី៥នាក់។នៅក្នុងអំឡុងឆ្នាំ១៩៨៦បានប្រាប់ប្រពន្ធថាទៅលេងឳពុកម្តាយនៅខេត្តមណ្ឌលគីរីកាលណោះធ្វើជាទាហ៊ាននៅខេត្តមណ្ឌលគីរីហើយស្រាប់តែបាត់ដំណឹងឈឹងមិនដឹងថាស្លាប់ឬរស់ទេ។ក្រោយមកស្រាប់តែឮដំណឹងថាមានប្រពន្ធថ្មីនៅខេត្តមណ្ឌលគីរីនោះមានកូនស្រីម្នាក់ក្រោយមកទៀតបានមកនៅស្រុកអូរាំងឳខេត្តកំពង់ចាមបានលែងប្រពន្ធទី២មកមានប្រពន្ធម្នាក់ទៀតឈ្មោះវីអាយុ៥១ឆ្នាំនៅអូរាំងឳហើយនៅឆ្នាំ២០១៧ក៏បាននាំប្រពន្ធទី៣និងកូនស្រីមករស់នៅជិតផ្ទះប្រពន្ធដើមក៏ប៉ុន្តែប្រពន្ធដើមគិតថាចាស់ៗហើយក៏មិនប្រកាន់ទេ។ហើយជនរងគ្រោះបានសង់ខ្ទមតូចមួយរស់នៅ០៣នាក់ប្រពន្ធក្រោយ(គ្មានកូនទេ)ចម្ងាយ១៥០ម៉ែត្រ។រីឯជីវភាពក្រីក្រលំបាកមុខរបរដាំស្ពៃលក់ដល់ពេលស្ពៃថោកពេកដកចែកអ្នកភូមិហូបតែម្តង។ដោយជីវភាពក្រីក្រពេលស្លាប់ប្រពន្ធដើមនិងកូនៗបានយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះប្រពន្ធដើម។ចំណែកជនសសៃប្រសាទត្រូវសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនីតិវិធី៕
