គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកប្រកាសយក ឆ្នាំ២០២០ ជាឆ្នាំនៃការរឹត បន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក








ភ្នំពេញ៖ យោងតាមសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៩កន្លងទៅនេះ បើប្រៀបធៀបនឹងឆ្នាំ២០១៨កន្លងមក បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍មានកំណើនយ៉ាងគំហុក ទាំងស្លាប់ទាំងរបួស និងបានធ្វើអោយខូចខាតទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជនយ៉ាងច្រើន ដោយបានធ្វើអោយមានអ្នកស្លាប់កើនឡើងចំនួន ២២០នាក់ ។ ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២០នេះ អនុវត្ត
តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា – ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសយក ឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបា ន ប្រកាសជូនសាធារណជន ចំនូន១០ចំណុច។
នេះបើយោងតាម សេចក្តីប្រកាស
របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី២៤ មករា ២០២០ ដែលក្នុង សេចក្តីប្រកាសនោះមានន័យដើមទាំងស្រុងថា៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ
សមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវដ៏ច្រើនលើសលុប ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
ប៉ុន្តែយោងតាមសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៩កន្លងទៅនេះ បានបង្ហាញឲ្យឃើញថាគ្រោះថ្នាក់ចរាចរណ៍មានកំណើនយ៉ាងគំហុក ទាំងស្លាប់ទាំងរបួស និងការខូចខាតទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន បើប្រៀបធៀបនឹងឆ្នាំ២០១៨ ។ ជាក់ស្តែង អ្នកស្លាប់កើនឡើងចំនួន ២២០នាក់ ស្មើនឹង១២% និងអ្នករបួសកើនឡើងចំនួន ១.៣៧១នាក់ ស្មើនឹង២៩% ។ ទាំងនេះ មូលហេតុដោយសារកត្តាសំខាន់បីយ៉ាងគឺ កត្តាកំណើនយានយន្ត (ប្រមាណ ៣៧%) កត្តាហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់មានតុល្យភាពនឹងកំណើនយានយន្ត និងកត្តាឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវដែលមិនគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់ ។
ដូច្នេះដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២០នេះ អនុវត្ត
តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា – ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមប្រកាសជូនសាធារណជន ដូចខាងក្រោម៖
១.ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាលារៀន … ត្រូវ
បន្ត និងបង្កើនការផ្សព្វផ្សាយ ការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិក កម្មករ សិស្ស និស្សិត … ឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ទន្ទឹមនេះ ត្រូវបញ្ចូលស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទៅក្នុងបទបញ្ជាផ្ទៃក្នុងក្រសួង ស្ថាប័ន … របស់ខ្លួន ។
២.អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ១០ចំណុច អោយបានដាច់ខាត (ដកស្រង
ចេញពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក) ដែលមានដូចខាងក្រោម៖
១. ត្រូវចេះបើកបរ ។២. ត្រូវពាក់មួកសុវត្ថិភាព។ ៣.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព។ ៤.ត្រូវប្រកាន់ស្តាំ។ ៥.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ ៦.ត្រូវប្រុងប្រយ័ត្នជានិច្ច ។ ៧. មិនត្រូវបើកបរលើសល្បឿនកំណត់ ។ ៨. មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។ ៩. មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន។ ១០. មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក ។
៣.គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមប្រកាសយក ឆ្នាំ២០២០ ជាឆ្នាំនៃការរឹត
បន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
៤.អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ និងកងកម្លាំងអនុវត្តច្បាប់
ស្តីពីចរាចរណ៍ផ្លូវគោកត្រូវយកអស់ស្មារតីទទួលខុសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ដោយស្មើភាព ដោយគ្មានការលើក
ែលង ដោយតម្លាភាព និងប្រកបដោយសីលធម៌វិជ្ជាជីវៈ សំដៅជម្រុញអ្នកប្រើប្រាស់ផ្លូវឲ្យគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់ ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹម និងមានជំនឿជឿជាក់លើ
ស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដើម្បីការពារអាយុជីវិតខ្លួនឯង ជោគវាសនារបស់ក្រុមគ្រួសារជោគវាសនា និងកិត្តិយសនៃសង្គមជាតិរបស់យើង ៕