ភរិយាសម្តេច ហេង សំរិន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ ជា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី
ភ្នំពេញ៖ យោងតាមព្រះរាជ្រក្រឹត្យ ភរិយាសម្តេច ហេង សំរិន ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន។
សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានរៀបអាពាហ៍ពិពាហ៍ ជាមួយសម្តេច ហេង សំរិន នៅឆ្នាំ១៩៥៧។ សម្តេច មានកូនបង្កើត ៤នាក់ ( ស្រី ៣នាក់ និងប្រុស ១នាក់ ) រួមមាន៖ ១-ហេង ពៅ ( ស្រី ) ២-ហេង សំអូន ( ស្រី) ៣-ហេង សំណាង ( ប្រុស) និង៤-ហេង សំអាន (ស្រី)៕