ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សប្រុសទំនើង ៤​ នាក់​ ព្រួតគ្នាវាយ​សិស្ស​ស្រី​ម្នាក់​ បែកចិញ្ចើមដេរ​ ៣​ ថ្នេរ​

121

បាត់ដំបង៖ សិស្សស្រីម្នាក់បានរងរបួសចិញ្ចេីមដេរអស់ ៣​ ថ្នេរ​ បន្ទាប់ពីសិស្សប្រុសទំនើង ៤​ នាក់​ ព្រួតគ្នាវាយ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០២០​ នៅ​ សាលា​អនុវិទ្យាល័យ​ កូនភ្នំ​មិត្តភាព​ ស្រុក​ សំពៅលូន​ ខេត្ត​បាត់ដំបង​ ។

លោកឧត្ដសេនីយ៍ត្រី ជេត​ វ៉ាន់​នី​ ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង​ ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ បានប្រាប់ឲ្យ ដឹងនៅរសៀលថ្ងៃទី​ ២៥​ ខែ​ មករា​ នេះថា​ ពិតជាមានករណីនេះមែន​ ហេីយ​ សមត្ថកិច្ច​របស់​លោក​កំពុងតែ​ធ្វើ​ការងារ​នេះ​ ដើម្បី​រកយុត្តិធម៌​អោយ​ក្មេង​ស្រី​រងគ្រោះ​ ។

គួរបញ្ជាក់ថា​មួយរយៈ​ចុងក្រោយ​នេះ​ សកម្មភាព​ក្មេងទំនេីង​ ហាក់កម្រេីកឡេីងច្រេីន​ ដែលក្មេងទំនេីងទាំងនោះ​ មានទាំងស្រី​ មានទាំងប្រុស​ បង្ករហឹង្សារជាបន្តបន្ទាប់រហូតបណ្ដាលអោយស្លាប់ក៏មាន​ ។
សកម្មភាព​គួរអោយព្រួយបារម្ភនេះ​ ស្ថាប័ន​ពាក់ព័ន្ធ​រួមទាំង​អាណាព្យាបាល​ផង​​គួររឹតបន្តឹងវិន័យ​អោយបានខ្លាំងក្លាចំពោះកូនចៅរបស់ខ្លួន​ ។

លោកផែង វណ្ណៈ បានថ្លែងថា
បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា​ ក្មួយស្រី​ម្នាក់​រៀននៅ​សាលាអនុវិទ្យាល័យ​ កូនភ្នំមិត្តភាព​ ស្រុក​ សំពៅលូន​ ខេត្ត​បាត់ដំបង​ រងរបួស​ដោយសារតែ​ សិស្សប្រុស​ទំនេីង​ ៤​ នាក់​ រៀននៅ​ថ្នាក់​ទី​ ៧​ A ព្រួតគ្នាវាយ​កាលពី​ រសៀល​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​ ១:៣០​ នាទី​ នៅមុននេះ​បន្តិច​ ខ្ញុំបានទាក់ទង​សុំអន្តរាគមន៍ទៅ​ លោក ឧត្ដមសេនីយ៍​ត្រី​ ជេត​ វ៉ាន់​នី​ ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង​ ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ ដេីម្បី​ចុះស្រាវជ្រាវករណីនេះ​ រកយុត្តិធម៌អោយ​ក្មួយ​ស្រី​រងគ្រោះ​ ។ លោកឧត្ដមសេនីយ៍​ត្រី​ ជេត​ វ៉ាន់​នី​ បានអោយដឹងថា​ លោកនឹងស្រាវជ្រាវករណីនេះ​ដេីម្បី​ចាប់ខ្លួនជនដៃដល់មកទទួលខុសត្រូវចំពោះមុខច្បាប់​ ។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានចេញសេចក្តីបំភ្លឺសូមជម្រាបជូនសាធរណ:​ជនពិសេសអ្នកនិយមប្រេីប្រាស់បណ្តាញព័ត៌​មាន​​សង្គមជ្រាបថា​ នារសៀលថ្ងៃទី២៥​ ខែ​ មករា​ឆ្នាំ​២០២០​នេះ​ពេលទទួលបានព័ត៌មាន​ពីលោក​ ផែង​ វណ្ណ:​ អំពីករណីហិង្សាលេី​សិស្សសាលាអនុវិទ្យាល័យកូនភ្នំមិត្តភាព​ ស្ថិតក្នុងភូមិស្រឡៅជ្រុំ​ ឃុំសិរីមានជ័យ ស្រុកសំពៅលូន​ ខេត្តបា​ត់ដំបង​ រួចមក​ ននិងតាមបទបញ្ជារបស់លោក ឧត្តម​សេ​នី​​យ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដបង​ លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទណ្ឌ បាន​ដឹកនាំធ្វេីការស្រាវជ្រាវលេីករណីនេះជា​បន្ទាន់​។

រហូតមកដល់ពេលនេះ​ សមត្ថកិច្ចនគរ​បាល​បានស្រាវជ្រាវរកឃេីញអំពីអង្គហេតុ​ដែល​នាំ​​ ឲ្យកេីតមានករណីហិង្សាខាងលេី និងកំណត់​បានអំពីសា​វ​តាជាតិរបស់(អ្នកប្រព្រឹត្តិហិង្សា) ចំពោះយុវតីឈ្មោះ​ គី​ លីណា​ អាយុ១៣ឆ្នាំ​ សិស្សសាលាអនុ​វិទ្យាល័យកូនភ្នំមិត្តភាព​ រួចរាល់ហេីយ​ នៅពេលបន្ទាប់ទៀតនេះសម្ថកិច្ចនគរបាលនឹង​ចាត់វិធាន​ការតាមផ្លូវច្បាប់ចំពោះ (អ្នកប្រព្រឹត្តិហិង្សា) ដេីម្បីផ្តល់យុត្តិធម៌ចំពោះជនរងគ្រោះ។

ជាមួយនេះក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននរបាលខេត្តបាត់ដំបងសូមគោរពថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមពី​ មហាជននៅគ្រប់មជ្ឈដ្ឋាន​ពិសេសអ្នកនិយម​ប្រេីប្រាស់បណ្តាញព័ត៌មានសង្គម​ ក្នុងការផ្តល់ព័ត៌មាន​បានទាន់ពេលវេលាដល់សមត្ថកិច្ចនគរបាល ៕

អត្ថបទដែលជាប់ទាក់ទង