ឡុង សំណាង ស្មើ រ៉ុង ណាផាឯឡុង បេនលឿន និង អេលីត ភក្ដីកក់កៅអីជុំទី២
ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock Out Serie by K-Cementនាយប់ថ្ងៃទី២៥មករាបានរកឃើញអ្នកប្រដាល់ចំនួន
២រូបទៀតហើយដែលបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២ ។
អ្នកប្រដាល់អេលីត ភក្ដីក្លិបប៉ែនកាក់គុនខ្មែរបានយកឈ្នះអ្នកប្រដាល់ភិន សុចន្ទីក្លិបនាគរាជចុមុខដោយពិន្ទុ ។តាម
ពិតអ្នកប្រដាល់ភិន សុចន្ទីជាអ្នកប្រដាល់ជើងថ្មីតែគេមានកលល្បិចវ៉ៃមិនអន់ឡើយ ។មុនឡើងសង្វៀនគេបានប្រកាសថា
គេរីករាយដែលបានជួបប្រកួតជាមួយអ្នកប្រដាល់ដែលមានកេរ្តិ៍អេលីត ភក្ដីទោះបីគេចាញ់ក៏គេមិនតូចចិត្តដែរតែគេនឹងវ៉ៃឲ្យ
អស់ពីសមត្ថភាព ។
ចំពោះអេលីត ភក្ដីវិញក៏គេបានប្រកាសដែរថានេះជាការប្រកួតដ៏សំខាន់សម្រាប់រូបគេហេតុនេះគេត្រូវតែវ៉ៃឲ្យអស់
ពីសមត្ថភាព ។ គេបន្តដាម្យ៉ាងសម្រាប់រូបគេ ម្យ៉ាងសម្រាប់ក្លិប និង កេរ្តិ៍ឈ្មោះរបស់គ្រូរបស់គេ ។ការប្រកួតដែលមានតែ
៣ទឹកនោះភក្ដីពិតជាធ្វើបាមល្អមែនទោះបីពេលខ្លះគេទទួលរងការកៀបសង្កត់ពីគូប្រកួតក៏ដោយ ។
អេលីត ភក្ដីប្រជែងបានកៅអីសម្រាប់វគ្គជម្រុះជុំទី២ក្នុងខណៈដែលអ្នកប្រដាល់ភិន សុចន្ទីត្រូវខ្ទាតចេញការប្រកួត
នូវត្រឹមជុំទី១ នេះ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ឡុង បេនលឿនក្លិបសាលវ័ន្ដកីឡាបានកក់កៅអីសម្រាប់ជុំទី២ដែរដោយ
គេបានយកឈ្នះអ្នកប្រដាល់សឿន ឆ្នើមដោយពិន្ទុនោះ ។
សឿន ឆ្នើមវ៉ៃបានល្អនៅ២ទឹកដំបូងតែចាប់ពីទឹកទី៣ទៅកម្លាំងរបស់គេស្រុតចុះតែម្ដង ។ភាគច្រើនអ្នកប្រដាល់
សឿន ឆ្នើមការពារច្រើនជាងការវាយលុក ។អ្នកប្រដាល់រូបនេះបង្ហាញឲ្យគូប្រកួតដឹងពីការស្រុតចុះនៃកម្លាំងរបស់ខ្លួន ។
បែបនេះវាបានក្លាយជាឩិកាសសម្រាប់បេនលឿនវាយសម្រុក ។
នៅទឹកទី៣ដែលជាទឹកចុងក្រោយសឿន ឆ្នើមត្រូវអាជ្ញាកណ្ដាលរាប់៨ដោយសារតែកម្លាំងរបស់គេស្រុតចុះខ្លាំង
តែទោះជាយ៉ាងណាក៏សឿន ឆ្នើមតស៊ូរហូតចប់ទឹកទី៣ ។សឿន ឆ្នើមខ្ទាតចេញពីការប្រកួតត្រឹមនេះរីឯឡុង បេនលឿនត្រៀម
ខ្លួនប្រកួតវគ្គជម្រុះជុំទី២បន្តទៀត ។
ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាឡុង សំណាងក្លិបសាលវ័ន្ដកីឡាប្រ
កួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃរ៉ុង ណាផា(Rong Napha)បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញមកនោះ ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះផាន់ ផាណាត់ក្លិបទ័ពឆ័ត្រយោង៩១១
បានបង្ខំឲ្យអ្នកប្រដាល់សេង សាយក្លិបពន្លឺវិបុលត្រូវអាជ្ញាកណ្ដាលបញ្ឈ់នៅមុនស្នូរជួងបញ្ចប់ទឹកទី៣ ។
សេង សាយក៏ត្រូវការឈ្នះដែរតែសមត្ថភាពរបស់គេមិនដល់។នៅទឹកទី៣គេត្រូវអាជ្ញាកណ្ដាលរាប់៨ដល់ទៅ
២លើក ។បន្ទាប់មកក៏ត្រូវអាជ្ញាកណ្ដាលបញ្ឈប់តែម្ដងដោយសារតែមួយទឹកមិនអាចរាប់៨ដល់ទៅ៣ដងបានឡើយ ៕


