វ៉ៃខ្នោះជនជាតិចិនម្នាក់ប្រើអាវុធខ្លីបាញ់ ក្នុងកាស៊ីណូយ៉ាឌូលី
ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនជាតិចិនម្នាក់ និងដកហូតបានអាវុធខ្លីមួយដើម បន្ទាប់ពីជនរូបនេះ បានប្រើប្រាស់កាំខ្លើងខ្លីបាញ់នៅក្នុងកាស៊ីណូយ៉ាឌូលី (Ya Duo li) ស្ថិតនៅតំបន់ឆ្នេរអូរឈើទាល ក្រុងខេត្តព្រះសីហនុ នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ។
ករណីបាញ់បោះសេរីនេះបង្កឡើងដោយជនជាតិចិននោះ បានបណ្តាលឲ្យមនុស្សម្នាក់រងរបួស ដោយសារជនល្មើស ប្រើកាំភ្លើងវាយសំពងចំក្បាល។
បច្ចុប្បន្នជននេះ ជនសង្ស័យ ត្រូវបាននាំខ្លួនទៅសួរនាំបន្ដ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
