ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរកស៊ីជួញដូរគ្រឿងញៀន៧នាក់ ជាប់អន្ទាក់ប៉ូលិសកៀនស្វាយ

173


កណ្ដាល៖យ៉ាងហោចណាស់ជនសង្ស័យប្រុស្ស ស្រីចំនួយ៧នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយដឹកនាំដោយលោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំណុចៈភូមិស្ទឹង២ ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល កាលពីព្រលប់ថ្ងៃទី២៧ខែមករាឆ្នាំ២០២០នេះ។
ជនសង្ស័យមានគ្នាចំនួន ០៧ នាក់ស្រី០៣នាក់រត់គេចខ្លួនម្នាក់
១~ ឈ្មោះ ឡៅ ម៉ុម ភេទស្រី អាយុ៤៦ឆ្នាំ
ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិ
ស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត
កណ្តាល (ឃាត់ខ្លួន) ។
២~ឈ្មោះ ទេព វិមាន ភេទស្រី អាយុ១៨ឆ្នាំ
ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹង២ឃុំសំរោង
ធំស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
៣~ឈ្មោះ រស់ ឃៀង ភេទប្រុស អាយុ២៥ឆ្នាំ
ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត
កណ្តាល ។(ឃាត់ខ្លួន)
៤~ឈ្មោះ អាង ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ
មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀន
ស្វាយ ខេត្តកណ្តាល ។(ឃាត់ខ្លួន)
៥~ឈ្មោះ សេក សូវៀត ភេទប្រុស អាយុ៤០ឆ្នាំ
មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀ
នស្វាយ ខេត្តកណ្តាល។(ឃាត់ខ្លួន)
៦~ឈ្មោះ រស់ ស្រីតូច ភេទស្រី អាយុ២១ឆ្នាំ មាន
ទីលំនៅភូមិបេង ឃុំឬស្សីស្រុក ស្រុកពាមជរ
ខេត្តព្រៃវែង ។(ឃាត់ខ្លួន)
៧~ឈ្មោះ ទេព ប្រណិត ភេទប្រុស អាយុ២២ឆ្នាំ
ជនជាតិខ្មែរ មុខរបរពុំពិត មានទីលំនៅភូមិស្ទឹង២
ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។
(រត់គេចខ្លួន)
វត្ថុតាងចាប់យករួមមាន៖
១/ ម្សៅក្រាមព៌ណសថ្លាសង្ស័យ ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៥កញ្ចប់តូច
២/ ទូរស័ព្ទម៉ាកNOKIAអិនចុចពិល០១
គ្រឿងពណ៌ខៀវលាយខ្មៅ
៣/កូនកន្ត្រៃចំនួន០៣
៤/អាវទ្រនាប់ចំនួន០១
៥/សម្ភារៈវិចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។
លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថាសមត្ថកិច្ចបានឱ្យដឹងថានៅព្រលប់ថ្ងៃខែខាងលើ នោះកម្លាំងប៉ូលិសជំនាញនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយចុះសហការណ៍គ្នាជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំចេញល្បាតពួនស្ទាក់
ក្នុងភូមិសាស្រ្តឃុំសំរោងធំក៍ប្រទះឃើញ ជនសង្ស័យ កំពង់ផឹងសុីនៅក្រោមផ្ទះរបស់ជនសង្ស័យមានគ្នចំនួន០៧នាក់១.ឈ្មោះ ឡៅ ម៉ុម ភេទស្រីអាយុ៤៦ឆ្នាំ ២.ឈ្មោះទេព វិមាន ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ៣~ឈ្មោះ អាង ពិសិដ្ឋ ភេទ
ប្រុស អាយុ២១ឆ្នាំ ៤~ឈ្មោះ រស់ ឃៀង ភេទប្រុស អាយុ២៥ឆ្នាំនាក់ទាំង០៤នាក់មានទីលំនៅភូមិ
ស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៥~ឈ្មោះ សេក សូវៀត ភេទប្រុស អា
យុ៤០ឆ្នាំ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ
ស្រុកកៀនស្វាយ ខេត្តកណ្តាល ។៦~ឈ្មោះ រស់ស្រីតូច ភេទស្រី អាយុ២១ឆ្នាំ មុខរបរជាងធ្វើធ្មេញ
ភូមិបេង ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
៧~ឈ្មោះ ទេព ប្រណិត ភេទប្រុស អាយុ២២
ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ។
(រត់គេចខ្លួន)
ទទួលពេលនោះឈ្មោះ ទេព ប្រណិត ភេទប្រុស
ឃើញកំលាំងសមត្ថកិច្ចក៍រត់គេចខ្លួនបាត់ រួចកំលាំ
ងសមត្ថកិចក៍មានការសង្ស័យចូលទៅសួនាំ និងរាយការណ៍មកលោកអធិការដើម្បីបង្កើតគណៈកម្មការឆែកឆេរផ្ទះរបស់ឈ្មោះឡៅ ម៉ុម ភេទស្រីពេលទទួលបានការអនុញ្ញាតិពីលោកអធិការកំលាំងជំនាញនិងកំលាំងប៉ុស្តិ៍សំរោងធំបានបង្កើត
គណៈកម្មការចម្រុះរកឃើញថ្នាំញៀនម៉ាទឹកកកចំនួន០៥កញ្ចប់តូចក្នុងអាវទ្រនាប់របស់ឈ្មោះ
ឡៅ ម៉ុម ភេទស្រី ដាក់នៅលើតុក្បែរមាត់ទ្វាបន្ទប់ក្រោមផ្ទះបន្តំជាមួយសម្លៀកបំពាក់ផ្សេង
ទៀតនិងសម្ភារៈវិចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួននៅក្នុងផ្ទះរបស់ឈ្មោះ ឡៅ ម៉ុម ភេទ
ស្រី ក្រោយពេលឆែកឆេររួចកំលាំងសមត្ថកិច្ចក៍នាំខ្លួនជនសង្ស័យទាំង០៦នាក់មកប៉ុស្តិ៍សំរោងធំ
ដើម្បីសួនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ខាងលើបានឆ្លើយសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)
ចំនួន០៥ កញ្ចប់តូច នេះជារបស់ឈ្មោះ
ទេព ប្រណិតភេទប្រុស(កូនបង្កើត)របស់ខ្លួនបានខ្លួនកាន់លក់បន្តចំណែកជនសង្ស័យបានឆ្លើយសារភាព
ថា៖ខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន ។
ក្រោយពីសួរនាំចប់បានបញ្ជូនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វា
យដើម្បីសាកសួរ និងបន្តរចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង