ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុកម៉ូតូអូសជាង១០ម៉ែត្រ បណ្ដាលរបួសអ្នកបើកម៉ូតូម្នាក់

113

ភ្នំពេញ : គ្រោះថ្នាក់ចរាចរណ៍មួកើតឡើងដោយការបើកបរគ្មានការប្រុងប្រយ័ត្នមកដល់ផ្លូវបំបែកជាបួនរថយន្តកូរ៉េពណ៍សពាក់ស្លាកលេខភ្នំពេញ២AE-៩៨៤០បុកម៉ូតូឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខតាកែវ១I-៥៥៦១អូសចូលក្រោមរថយន្តជាង១០ម៉ែត្បណ្ដាលបុរសអ្នកបើកម៉ូតូម្នាក់រងរបួសហេតុការនេះបង្កការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២០នៅចំណុចផ្លូវ៣៦០កែង៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

ប្រភពព័ត៍មានពីបុរសអ្នកបើកបររថយន្តកូរ៉េបានអោយដឹងថាមុនកើតហេតុគាត់បើករថយន្តតាមផ្លូវ៣៦០ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ផ្លូវ៥១មានបុរសម្នាក់បើកម៉ូតូក្នុងទិសដៅពីត្បូងមកជើងមកមុខរថយន្តក៏ជាន់ហ្រ្វាំងមិនទាន់បុកម៉ូតូពេញទំហឹងបណ្ដាលម៉ូតូអូសគៀបជាប់ក្រោមកាងមុខរថយន្តបណ្ដាលអ្នកបបើកម៉ូតូរបួសស្រាលក្រោយកើតហេតុក៏ធ្វើការសម្របសម្រួលគ្នាក៏មិនបានគេចពីកន្លែងកើតហេតុដែរ ។
លោក អង់ គឹមសាន អធិការរងទទួលផែនវាស់វែងខណ្ឌបឹងកេងកងបានអោយដឹងថាករណីគ្រោះចរាចរណ៍រវាងរថយន្តបុកម៉ូតូសំណាងល្អរបួសស្រាលអ្នកបើកម៉ូតូម្នាក់ហើយដោយការបើកបរគ្មានការប្រុសប្រយ័ត្នពេលមកដល់ផ្លូវបំបែកជាបួនកុំគិតផ្លូវបិទសិទ្ធឬបើកសិទ្ធសំខាន់ពេលគ្រោះថ្នាក់របួសនិងខូចខាតសម្ភារស:វាខតទាំងសងខាងក្រោយកើតហេតុភាគីទាំងសងខាងសុំនគរបាលយើងដោះស្រាយគឺម្ចាសើរថយន្តចេញថ្លៃព្យាលរបួសនិងជួសជុលម៉ូតូបញ្ចប់រឿងនៅកន្លែងកើតហេតុ ។

យយយ

អត្ថបទដែលជាប់ទាក់ទង