ចាប់ខ្លួនជនម្នាក់ រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ
ក្រចេះ៖ នគរបាលស្រុកចិត្របុរី សហការជាមួយ និងនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ នៅថ្ងៃទី២៧ ខែមករា បានធ្វើការឃាត់ខ្លួនជនម្នាក់ឈ្មោះគង់ អ៉ីម អាយុ៦០ឆ្នាំ រស់នៅឃុំថ្មគ្រែ ស្រុកចិត្របុរី ពាក់ព័ន្ឋនិងករណី រំលោភសេពសន្ថវៈ លើក្មេងស្រីមិនទាន់គ្រប់អាយុ(អាយុ១៣ឆ្នាំ) បានសម្រេចជាបន្តបន្ទាប់។
អធិការនគរបាលស្រុកចិត្របុរី លោកវរសេនីយ៍ទោ ប៊ុត នឿន បានអោយដឹងថា ជនសង្ស័យត្រូវបាននគរបាលចាប់ខ្លួន ទៅតាមពាក្យបណ្តឹង របស់ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ ដែលរស់នៅក្នុងភូមិ ឃុំជាមួយគ្នា។
លោកថា ក្រោយការនាំខ្លួនមកសាកសួរ ជននេះបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់រំលើក្មេងស្រីរងគ្រោះ បានសម្រេចចំនួន៣លើក កាលពីអំឡុងប៉ុន្មានខែមុន៕


