ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាហ្វេសប៊ុកអ្នកនាងឡាវ រីយា Love Riya សម្រក់ទឹកភ្នែក និង រៀបរាប់ពីប្តីដែលធ្វើបាបចិត្តខ្លួន រហូតដល់ថ្នាក់ចែកផ្លូវគ្នា

110

ភ្នំពេញ ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង និង ពិតជាក្តុកក្តួកអាណិតដល់អ្នកនាង រីយ៉ាង ដែលមិននឹកស្មានថាក្រោយរៀបការត្រឹមរយៈពេលដ៏ខ្លី នាងបែរជាបែបនេះ ខណៈសម្រាលកូនទើបបាន២ខែ មកស្រក់ទឹកភ្នែកខំរកលុយ ទាំងសរសៃខ្ចីយ៉ាងដូច្នោះ ។ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយ តារាហ្វេសប៊ុក និងជាអ្នកលក់អនឡាញដ៏ល្បី Love Riya ទើបតែចូលរោង ជ័ យរៀបការជាមួយនឹងស្វាមីអស់ពេលប៉ុន្មានខែមកនេះ បន្សល់បាននូវកូនជាទីស្រលាញ់មួយរូប ដែលមានមុខមាត់យ៉ាងគួរឲ្យក្នា ញ់តែម្តង។ដោយឡែក ក៏ប៉ុន្តែរៀបការផ្អែមល្ហែមនឹងគ្នាមិនបានប៉ុន្មានផង. ពេលនេះស្រាប់តែលេចធ្លាយថាតារាស្រីរូបនេះ និងស្វាមីបាន ចែកផ្លូវគ្នា ស្របពេលដែលនាងមិនបានបង្ហើបថាជាបញ្ហាអ្វីនោះឡើយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការLive វីដេអូ និយាយពីរឿងនេះជាមួយនឹងការរៀបរាប់ពីអារម្មណ៍ពិតយ៉ាងក្តុកក្តួល ធ្វើឲ្យអ្នកទស្សនាសឹងតែស្រក់ទឹកភ្នែកតាម។ដោយក្នុងនោះនាងមិនបានប្រាប់ពីមូលហេតុបញ្ជាក់ប្រាប់ថា នាងនិងស្វាមីបែកបាក់គ្នាព្រោះរឿងអ្វីនោះទេ ក៏ប៉ុន្តែនាងបានជេរស្តីឲ្យខ្លួនឯង ជាមនុស្សល្ងង់ ដែលជឿលើគេ ស្រលាញ់គេខ្លាំងពេក តែចុងក្រោយបានត្រឹមតែឈើចាប់ និងអាណិតដល់កូនតូចដែលគ្នាមិនដឹងអ្វីសោះ បែរជាមកជួប រឿងបែបនេះ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង